អាមេរិក ប្រកាសលក់យន្តចម្បាំង F-15 តម្លៃជិត ៩ពាន់លានដុល្លារ ទៅឲ្យអ៊ីស្រាអែល

អន្តរជាតិ

ក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថា បានផ្តល់កិច្ចសន្យាតម្លៃ ៨,៦ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះចម្បាំង F-15AI ចំនួន ២៥គ្រឿង សម្រាប់ប្រទេសអ៊ីស្រាអ៊ែល ក្នុងរយៈពេល ១០ឆ្នាំ ជាមួយជម្រើសក្នុងការលក់ចំនួន ២៥គ្រឿងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូថា ៖” កិច្ចសន្យានេះនឹងផ្តល់មូលនិធិសម្រាប់ការរចនា ការរួមបញ្ចូលបញ្ចេកវិទ្យា ការដំឡើងឧបករណ៍ ការធ្វើតេស្ត ការផលិត និងការប្រគល់យន្តហោះធន់ធ្ងន់ F-15IA ចំនួន ២៥ គ្រឿង ទៅឲ្យកងទ័ពអាកាសអ៊ីស្រាអែល ជាមួយនឹងជម្រើសក្នុងការទិញបន្ថែម ២៥ គ្រឿងទឿត”។

យ៉ាងណាមិញជុំវិញព័ត៌មាននេះ ត្រូវបានចេញផ្សាយបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរដ្ឋ Florida កាលពីពេលកន្លងទៅ។

ជម្រាបជូនថា យន្តហោះចម្បាំង F-15IA ត្រូវបានបង្កើតឡើងពីកំណែទំនើបបំផុតរបស់យន្តហោះ F-15EX ដែលកំពុងបម្រើការងារជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលវាក៏មានការរួមបញ្ចូលការកែតម្រូវមួយចំនួនដោយផ្អែកលើតម្រូវការរបស់អ៊ីស្រាអែលផងដែរ៕​