មហាសេដ្ឋី និងត្រូវបានចាត់ទុកថាជាបិតាវិនិយោគ Warren Buffett ដែលបានប្រកាសលាលែងចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway នៅសប្តាហ៍ បានចេញសារមួយចំនួន ដើម្បីជាការដាស់តឿនទៅក្នុងបុគ្គលិកវ័យក្ម ដែលទើបតែចាប់ផ្តើមការងារថ្មីរបស់ពួកគេ។

គួរឲ្យដឹងថា ថ្ងៃចុងក្រោយនៃឆ្នាំ២០២៥ ក៏ជាថ្ងៃចុងក្រោយរបស់លោក Buffett ផងដែរ ក្នុងនាមជាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire ដោយលោកបានបញ្ចប់អាជីពរយៈពេល ៦០ឆ្នាំរបស់ខ្លួន នៅក្នុងក្រុមហ៊ុនវិនិយោគដែលមានតម្លៃមូលធនទីផ្សារជាង ១ទ្រីលានដុល្លារ នេះ។
ហើយយ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ២០២៥ លោក Buffett ក៏បានឆ្លៀតឱកាសដើម្បីផ្តល់ដំបូន្មានសំខាន់មួយចំនួនដល់អ្នកដែលទើបតែចាប់ផ្តើមអាជិពរបស់ពួកគេ។
ដោយបានឆ្លើយតបទៅនឹងសំណួរអំពីការចាប់ផ្តើមដំបូងនេះ លោក Buffett បាននិយាយថា ៖”កុំបារម្ភអំពីប្រាក់ខែចាប់ផ្តើមដំបូងពេក ហើយត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអ្នកដែលអ្នកធ្វើការឲ្យ ពីព្រោះអ្នកនឹងទទួលយកទម្លាប់របស់មនុស្សនៅជុំវិញអ្នក ទាំងនោះ”។
ខណៈពេលដែលបុគ្គលិកវ័យក្មេងជាច្រើនអាចមានទំនោរជ្រើសរើសការផ្តល់ជូនប្រាក់ខែខ្ពស់បំផុត លោក Buffett បានសង្កត់ធ្ងន់ទៀតថាប្រាក់ខែមិនគួរជាការពិចារណាតែមួយគត់នោះទេ ដោយកត់សម្គាល់ថាវានៅមានធាតុផ្សេងដែលអាចមានសារៈសំខាន់ជាងនេះទៅទៀត ក្នុងរយៈពេលវែង ជាពិសេសគឺការជ្រើសរើសមនុស្សនៅជុំវិញអ្នក៕

