នៅក្នុងការជួញដូរវគ្គដំបូងនៃសប្តាហ៍នេះ តម្លៃមាសអន្តរជាតិបានបន្តកើនឡើងលើស ៤ ៦០០ដុល្លារក្នុងមួយអោន ស្របពេលសន្ទសន្យន៍ភាគហ៊ុនអាមេរិក DJIA និង S&P 500 បានកើនឡើងដល់កម្រិតខ្ពស់ជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងផងដែរថា ក្នុងពេលជួញដូរ តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់ជាថ្មីបណ្តោះអាសន្ន គឺ ៤ ៦២៩ដុល្លារក្នុងមួយអោន ប៉ុន្តែទោះជាយ៉ាងក៏ដោយតម្លៃមាសបានធ្លាក់ចុះមកវិញបន្តិច មកនៅត្រឹម ៤ ៥៣១ដុល្លារ។
យ៉ាងណាមិញ ជុំវិញការកើនឡើងនេះ បានកើតឡើងនៅពេលដែលវិនិយោគិនបាននិងកំពុងស្វែងរកទ្រព្យសកម្មដែលមានសុវត្ថិភាព ចំពេលកំពុងមានភាពមិនប្រាកដប្រជា បន្ទាប់ពីមានការស៊ើបអង្កេតព្រហ្មទណ្ឌរបស់រដ្ឋបាលលោក ត្រាំ ទៅលើប្រធាធនាគារកណ្តាលអាមេរិក លោក Jerome Powell។
ក្រៅតែមាស លោហៈមានតម្លៃផ្សេងទៀតក៏បានកើនឡើងផងដែរ ដោយក្នុងនោះ ប្រាក់ បានកើនឡើងតម្លៃដល់កម្រិតខ្ពស់បំផុត រហូតដល់ ៨៦,២២ដុល្លារ ស្របពេលផ្លាទីន បានកើនឡើង ៣% ដល់ ២ ៣៤២ដុល្លារ។
ជម្រាបជូនផងដែរថា ជុំវិញភាពតានតឹងរវាងរដ្ឋបាលលោក ត្រាំ និងលោក Powell ក៏បានធ្វើឲ្យភាគហ៊ុនអាមេរិកមួយចំនួនហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានផងដែរ ដោយក្នងនោះភាគហ៊ុន DJIA បានកើនឡើង ០,១៧% ខណៈ S&P 500 បានកើនឡើងដល់ ០,២៦%៕

