លោក ត្រាំ​ គាំទ្រប្រទេសវេណេស៊ុយអេឡា ឲ្យនៅតែធ្វើជាសមាជិករបស់អង្គការនាំចេញប្រេង OPEC

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ដោយបង្ហាញការជឿជាក់ថា វាជាការប្រសើរសម្រាប់ប្រទេសវេណេស៊ុយអេឡាក្នុងការពួកគេ នៅតែស្ថិតនៅក្នុងអង្គការនៃប្រទេសនាំចេញប្រេង ឬហៅកាត់ OPEC។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលត្រូវបានសួរនាំថាតើរដ្ឋបាលរបស់លោក នៅតែបន្តគាំទ្រដល់ប្រទេសវេណាស៊ុយអេឡាឲ្យនៅតែស្ថិតនៅក្នុងអង្គការ OPEC ឬអត់ ខណៈលោក លោក ត្រាំ​ បានឆ្លើយតបវិញថា​៖”​ ខ្ញូំគិតថាវាគឺជារឿងល្អប្រសើរសម្រាប់ពួកគេ ប្រសិនបើពួកគេធ្វើវា”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បាននិយាយបន្ថែមទៀតថា លោកមិនច្បាស់លាស់នៅឡើយទេថា តើស្ថានភាពនោះអាចជារឿងល្អប្រសើរសម្រាប់អាមេរិកឬអត់នោះឡើយ។

គួរឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា ដែលជាសមាជិកស្ថាបនិកនៃអង្គការប្រេង ស្ថិតនៅលើកំពូលគេដែលជាប្រទេសមានទុនបំរុងប្រេងឆៅធំជាងគេរបស់ពិភពលោក ប៉ុន្តែទិន្នផលប្រេងរបស់ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែភាពចលាចលសេដ្ឋកិច្ច និងទណ្ឌកម្ម។

ទន្ទឹមនឹងនេះ​ លោក ត្រាំ ធ្លាប់បានព្យាយាមអះអាងចំពោះការគ្រប់គ្រងលើការផ្គត់ផ្គង់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិកបានបណ្តេញប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ចេញពីតំណែង ក្នុងប្រតិបត្តិការមួយកាលពីដើមខែនេះ។

រដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា ខ្លួននឹងត្រូវការគ្រប់គ្រងធនធានប្រេងរបស់ប្រទេសវេណេស៊ុយអេឡាដោយគ្មានកំណត់ ខណៈដែលខ្លួនកំពុងស្វែងរកការកសាងឡើងវិញនូវឧស្សាហកម្មប្រេងរបស់ប្រទេស និងដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងការ៉ាកាស៕​