តម្លៃមាសពិភពលោក កាន់តែហក់ឡើងដល់តម្រិតខ្ពស់កប់ពពក លើស ៥ ១០០ដុល្លារ/អោន

អន្តរជាតិ

តម្លៃមាសអន្តរជាតិបានបន្តកើនឡើងលើស ៥ ១០០ដុល្លារក្នុងមួយអោន នៅដើមសប្តាហ៍នេះ ដែលជំរុញដោយតម្រូវការទ្រព្យដែលសម្បត្តិមានសុវត្ថិភាពកាន់តែច្រើន ចំពេលកំពុងមានភាពតានតឹងលើភូមិសាស្រ្តនយោបាយពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយកាលពីថ្ងៃទី២៦ ខែមករា តម្លៃមាសបានកើនឡើង ២៦ដុល្លារភ្លាមៗ ដល់ ៥ ០០៩ដុល្លារក្នុងមួយអោន។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅមុននេះ គិតនៅត្រឹមថ្ងៃទី២៧ ខែមករា តម្លៃមាសបានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់ ៥ ១១០ដុល្លារក្នុងមួយអោន។

យ៉ាងណាមិញ បើតាមលោក Ryan McIntyre ប្រធានមូលនិធិវិនិយោគ Sprott បានលើកឡើងថា តម្លៃមាសកើនឡើង នៅតែត្រូវបានគាំទ្រដោយភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ជាមួយគ្នានេះ ធនាគារកណ្តាលកំពុងបង្កើនការទិញមាសកាន់តែច្រើនដើម្បីធ្វើពិពិធកម្មទុនបម្រុងប្តូរប្រាក់បរទេសរបស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកដែលកំពុងធ្លាក់ចុះខ្សោយខ្លាំង។

ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន តម្លៃមាសបានកើនឡើង ៦៤% ខណៈនៅឆ្នាំនេះ តម្លៃមាសបានបំបែកកំណត់ត្រាថ្មីៗម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕​