នាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ប្រទេសម៉ាឡេស៊ី បានរឹបអូសរថយន្តប្រណីតៗសរុបចំនួន ១ ០៥០ គ្រឿង រួមមានទាំងរថយន្តម៉ាក Rolls-Royces និង Lamborghini ដែលមានតម្លៃសរុបជាង ២០០លានរីងហ្គីត (៥០,៩លានដុល្លារ) គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការមួយដែលផ្តោតលើការល្មើសច្បាប់ចរាចរណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bernama។

ជុំវិញយុទ្ធនាការនេះ ផ្តោតលើម្ចាស់រថយន្តលំដាប់ខ្ពស់ និងបទល្មើសផ្សេងទៀតដូចជាពន្ធផ្លូវដែលមិនទាន់បង់ ការធានារ៉ាប់រង និងប័ណ្ណបើកបរផុតកំណត់ ឬមិនត្រឹមត្រូវជាដើម។ រថយន្តដែលត្រូវបានរឹបអូសក៏រួមមានម៉ូដែល Mercedes-Benz និង BYD ផងដែរ។
មិនតែប៉ុណ្ណោះ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការអនុវត្តច្បាប់ថ្មីនេះ មានន័យថានាយកដ្ឋាន នឹងមិនសម្របសម្រួលជាមួយភាគីណាមួយដែលមិនគោរពតាមបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកនោះទេ។ ហើយការកាន់កាប់រថយន្តប្រណីតៗ មិនមែនជាលេសដើម្បីបង្កឲ្យមានការធ្វេសប្រហែសចំពោះការទទួលខុសត្រូវក្នុងនាមជាអ្នកប្រើប្រាស់ផ្លូវស្របច្បាប់នោះឡើយ”។
ជាមួយគ្នានេះ លោក Datuk Muhammad Kifli Ma Hassan នាយកអនុវត្តច្បាប់ជាន់ខ្ពស់ បាននិយាយទៀតថា សកម្មភាពអនុវត្តច្បាប់បានបង្កើនការយល់ដឹងក្នុងចំណោមម្ចាស់រថយន្ត និងធ្វើឲ្យវាលែងសូវឃើញរថយន្តប្រណីតៗណា បើកបរដោយគ្មានពន្ធផ្លូវត្រឹមត្រូវ៕

