តៃវ៉ាន់ ​នឹង​បង្កើន​ការទិញ​យកឧស្ម័ន​ធម្មជាតិ​ពី​សហរដ្ឋអាមេរិក ​នៅ​ឆ្នាំនេះ

អន្តរជាតិ

តៃវ៉ាន់ បានប្រកាសថាខ្លួននឹងបង្កើនការទិញឧស្ម័នធម្មជាតិ (LNG) របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតបានប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ការនាំចូលរបស់ខ្លួន នៅឆ្នាំនេះ និងកាត់នបន្ថយការទិញពីប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តៃវ៉ាន់ ដែលមានអតិរេកពាណិជ្ជកម្មជាច្រើនជាមួយសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងឧស្ម័នធម្មជាតិរាវ ថ្មីដ៏ធំមួយនៅក្នុងរដ្ឋ Alaska ដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានជំរុញយ៉ាងខ្លាំងដល់ តៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តនៅអាស៊ី ជាជម្រើសសម្រាប់ការផ្គត់ផ្គង់។

យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ លោក Kung Ming-hsin បានប្រាប់ទៅកាន់អ្នយកព័ត៌មាននៅទីក្រុងតៃប៉ិថា តៃវ៉ាន់ចង់បានឧស្ម័នបន្ថែមទៀតពីសហរដ្ឋអាមេរិក ជាជាងប្រទេសដទៃផ្សេងទៀត។

មិនតែប៉ុណ្ណោះ លោក Fang Jeng-zen ប្រធាន​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ CPC Corp របស់​រដ្ឋ​តៃវ៉ាន់ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នោះថា៖” យើងមានគម្រោងបង្កើនការទិញឧស្ម័នធម្មជាតិរាវពិសហរដ្ឋអាមេរិកដល់ ៣០% ទៅ ៣៣% នៅឆ្នាំនេះ ពោលគឺកើនឡើងពីចំនួន ១០% ក្នុងពេលបច្ចុប្បន្ន”។

ជម្រាបជូនផងដែរថា កន្លងមកប្រទេសកាតា និងអូស្រ្តាលី គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេបំផុតរបស់តៃវ៉ាន់ ក្នុងឆ្នាំ២០២៥ ដោយប្រទេសនីមួយៗមានចំនួនមួយភាគបីនៃការនាំចូលឧស្ម័នសរុបដែលមានចំនួន ២៣,៨១ លានតោន៕​