លោក ត្រាំ ទុកពេលឲ្យអ៊ីរ៉ង់ ១៥ថ្ងៃដើម្បីចរចា បើមិនចង់ជួបរឿងអាក្រក់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ថា ពួកគេចាំបាច់ត្រូវតែឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងរយៈពេល ១០-១៥ថ្ងៃ បើមិនចង់ប្រឈមមុខទៅនឹងរឿងអាក្រក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយនៅថ្ងៃទី១៩ ខែកុម្ភៈថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការទៅដោយរលូន ប៉ុន្តែបានទាមទារឲ្យទីក្រុងតេអេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ។

មិនតែប៉ុណ្ណោះ លោកបានមានប្រសាសន៍ទៀតថា បើសិនមិនដូច្នោះទេ រឿងអាក្រក់នឹងកើតឡើងចំពោះអ៊ឺរ៉ង់ជាមិនខាន ពោលគឺចង់សំដៅទៅលើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា សក្តានុពលនុយក្លេអ៊ែររបស់ប្រទេសនេះត្រូវបានបំផ្លាញទាំងស្រុង។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានទុកលទ្ធភាពមួយផងដែរ ដោយឲ្យអឺរ៉ង់រយៈពេលចន្លោះពី ១០-១៥ថ្ងៃ ដើម្បីចរចាលើរឿងនេះ។

ជម្រាបជូនផងដែរថា នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននឹងមិនផ្តួចផ្តើមអរិភាពនោះទេ ប៉ុន្តែក្នុងករណីមានការវាយប្រហារ ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារខ្លួន៕​