យោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ឲ្យដឹងថា លោក Andrew Mountbatten-Windsor ដែលជាប្អូនប្រុសរបស់ស្តេច Charles ទី៣ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តខុសក្នុងការអនុវត្តកាតព្វកិច្ចសាធារណៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមនាយកដ្ឋានប៉ូលិស Thames Valley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៩ ខែកុម្ភៈថា ក្រុមហ៊ុនប៉ូលិសបានបើកការស៊ើបអង្កេតលើទង្វើខុសក្នុងការអនុវត្តកាត្វកិច្ចសាធារណៈ និងចាប់ខ្លួនបុរសម្នាក់មានវ័យ ៦០ឆ្នាំ នៅ Norfolk។ ប៉ុន្តែអត្តសញ្ញាណរបស់ជនដែលត្រូវបានចាប់ខ្លួនមិនត្រូវបានបញ្ចេញនោះឡើយ ស្របតាមគោលការណ៍ណែនាំជាតិ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម BBC បានរាយការណ៍ថា បុរសដែលត្រូវបានសួរចម្លើយគឺលោក Andrew Mountbatten-Windsor ដែលជាប្អូនប្រុសរបស់ស្តេច Charles ទី៣។ ហើយការចាប់ខ្លួន ត្រូវបានធ្វើឡើង បន្ទាប់ពីមានព័ត៌មានដែលទើបចេញផ្សាយថ្មីនៅក្នុងឯកសារ Jeffrey Epstein បានបង្ហាញថា លោក Andrew ទំនងជាបានផ្ញើឯកសារសម្ងាត់របស់រដ្ឋាភិបាលជាច្រើន ជុំវិញការបំពានកុមារ ដល់មហាសេដ្ឋីរូបនេះ ខណៈពេលដែលលោកកំពុងបម្រើការជាបេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។
ជម្រាបជូនថាលោក Andrew Mountbatten-Windsor ជាបុត្រទីពីររបស់ម្ចាស់ក្សត្រី Elizabeth II ធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើន និងបានបម្រើការជាឧត្តមនាវីឯកនៅក្នុងកងទ័ពជើងទឹកអង់គ្លេស។ នៅឆ្នាំ២០១៩ ព្រះអង្គត្រូវបានស្នើសុំឱ្យចុះចេញពីតំណែងរាជវង្សដោយសារតែប្រតិកម្មដែលបណ្តាលមកពីមិត្តភាពរបស់ព្រះអង្គជាមួយមហាសេដ្ឋី Jeffrey Epstein ដែលជាជនជាប់ចោទពីបទរំលោភបំពានកុមារជាច្រើន៕

