មហាសេដ្ឋីកំពូលៗរបស់អូស្រា្តលីមើលឃើញទ្រព្យសម្បត្តិសរុបពួកគេកើនឡើងជិត ១០០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីកំពូលៗទាំងប្រាំរបស់អូស្ត្រាលី បានឃើញទ្រព្យសម្បត្តិសរុបរបស់ពួកគេកើនឡើង ១៤% ដល់ចំនួន ៩៤ពាន់លានដុល្លារនៅឆ្នាំនេះ បើទោះបីជាមានភាពមិនប្រាកដប្រជាជាសកលដែលបង្កឡើងដោយពន្ធគយរបស់សហរដ្ឋអាមេរិក និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីរ៉ែ លោកស្រី Gina Rinehart នៅតែបន្តរក្សាតំណែងកំពូលរបស់ខ្លួន ក្នុងនាមជាអ្នកមានបំផុតរបស់ប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក លោកស្រីបានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន ធ្លាក់ចុះ ១៥% មកនៅត្រឹម ២៤,៦ពាន់លានដុល្លារ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយទស្សនាវដ្តីអាមេរិក Forbes ។

ទន្ទឹមនឹងនេះ លោក Harry Triguboff ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Meriton បានពង្រឹងជំហររបស់លោកក្នុងនាមជាអ្នកមានបំផុតទីពីររបស់ប្រទេសអូស្ត្រាលី ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ២០% ដល់ ២២,៦ពាន់លានដុល្លារ។

បន្ទាប់មក គឺលោក Andrew Forrest ដែលជាមហាសេដ្ឋី​​រ៉ែ ​បាន​ឡើងមក​ឈរ​នៅ​លំដាប់​ទី​បី បន្ទាប់​ពី​ការ​កើនឡើង​នៃ​តម្លៃ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ផលិត​រ៉ែ​ដែក Fortescue Metals Group ដែលបាន​បង្កើន​ទ្រព្យសម្បត្តិ​របស់​លោក​ដល់ ២០,១ពាន់​លាន​ដុល្លារ។

ដោយឡែកសហស្ថាបនិកក្រុមហ៊ុនរចនាសូហ្វវែ Canva លោក Cliff Obrecht និងលោកស្រី Melanie Perkins បានឡើង​មកកាន់​ចំណាត់​ថ្នាក់​ទី​បួន ជាមួយចំនួនទ្រព្យសម្បត្តិសរុបប្រមាណជាង ១៥ពាន់លានដុល្លារ។ និងចុងក្រោយគឺលោក Anthony Pratt ដែលជាប្រធានក្រុមហ៊ុនវេចខ្ចប់ និងកែច្នៃឡើងវិញ Visy Asia-Pacific បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើងដល់ ១១,៥ពាន់លានដុល្លារ៕​