ប្រវត្តិសាស្ត្រថ្មី! តម្លៃប្រេងកើនលើសពី ១០០ដុល្លារ/បារ៉ែល ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ

អន្តរជាតិ

ជាប្រវត្តិសាស្ត្រថ្មីមួយ តម្លៃប្រេងពិភពលោកបានកើនឡើងលើសពី ១០០ដុល្លារ ក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២ ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ កាន់តែរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន ដោយបានវាយប្រហារចំគោលដៅយោធាជាច្រើន រួមទាំងឃ្លាំងស្តុកប្រេងរបស់អ៊ីរ៉ង់ផង។

បើតាមរបាយកាណ៍របស់រ៉យទ័រនៅថ្ងៃទី៩ ខែមីនានេះ តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងជិត១៨% ដល់ ១០៩.២៥ដុល្លារ ខណៈដែលប្រេងក្នុងផ្សារ Nymex (ជាផ្សារហ៊ុនប្រេង, មាស និងហ្គាស ដ៏ធំបំផុតនៅលើពិភពលោក) បានឡើងថ្លៃជាង ២០% ដល់ ១០៩.៣៧ដុល្លារ។

ចំពោះតម្លៃនេះ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថាន Peterson បានលើកឡើងថា ការហក់ឡើងនៃតម្លៃប្រេងនេះ គឺជាអ្វីដែលគេបានរំពឹងទុករួចមកហើយ ដោយសារតែការផ្អាកផលិតកម្ម នៅក្នុងប្រទេសមួយចំនួននៃតំបន់មជ្ឈិមបូព៌ា និងសញ្ញានៃជម្លោះអូសបន្លាយនៅក្នុងតំបន់នេះ។ វាក៏អាចជំរុញឱ្យមានការកើនឡើងនូវថ្លៃដើមនៃផលិតផលសម្រេចសំខាន់ៗផ្សេងទៀតដែរ ដូចជាប្រេងឥន្ធនៈយន្តហោះ និងសារធាតុដើមសំខាន់ៗ សម្រាប់ផលិតជីកសិកម្ម ជាដើម៕