អ្នកមានដាច់របស់ម៉ាឡេស៊ី​ Robert Kuok តែងតាំងចៅប្រុសឲ្យកាន់តំណែងក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន

អន្តរជាតិ

ក្រុមហ៊ុន PPB Group ដែលជាផ្នែកមួយនៃអាណាចក្រមុខជំនួញរបស់មហាសដ្ឋីមានដាច់គេរបស់ម៉ាឡេស៊ី លោក Robert Kuok បានដាក់បញ្ចូលចៅប្រុសរបស់ខ្លួន គឺលោក Kuok Meng Xiong ឲ្យចូលទៅកាន់តំណែងក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្នុងនាមជានាយកមិនប្រតិបត្តិ (Non-executive director) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការតែងតាំងនេះ បានចូលជាធរមានភ្លាមៗ បន្ទាប់ពីមានការប្រាសកាលសប្តាហ៍មុន។ នេះបើយោងតាមឯកសារមួយដែលបានដាក់ជូនផ្សារហ៊ុនដោយក្រុមហ៊ុន PPB Group ដែលជាក្រុមហ៊ុនចម្រុះ និងមានដើមទុនចុះបញ្ជីសរុបប្រមាណ ៣,៩ពាន់លានដុល្លារ។

យោងតាមកាសែត The Business Times បានបង្ហាញឲ្យដឹងផងដែរថា លោក Meng Xiong ជាសមាជិកនៃជំនាន់ទីបីរបស់គ្រួសារ Kuok ដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងសណ្ឋាគារពីសាកលវិទ្យាល័យ Cornell របស់សហរដ្ឋអាមេរិក។

បច្ចុប្បន្នលោក Meng Xiong បម្រើការជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Kuok Brothers ដែលជាក្រុមហ៊ុនវិនិយោគឯកជនលើយានជំនិះរបស់ជីតា Robert Kuok។

ជម្រាបជូនថាលោក Robert Kuok ក្នុងវ័យជាង ១០០ឆ្នាំ លោកត្រូវបានចាត់ចំណាត់ថ្នាក់ជាអ្នកមានដាច់គេបំផុតរបស់ប្រទេសម៉ាឡេស៊ី ជាមួយទ្រព្យសម្បត្តិសរុបជាង ១៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៦ នេះ៕​