វិស័យហោះហើរសកល ខាតបង់ទឹកប្រាក់ជិត ១២ទ្រីលានដុល្លារ ដោយសារសង្រ្គាមនៅអ៊ីរ៉ង់

អន្តរជាតិ

ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ និងការវាយប្រហារតបតជាបន្តបន្ទាប់អស់រយៈពេលកន្លងមកនេះ បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍នៅជុំវិញពិភពលោកជួបប្រទះទៅនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AOL។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យទទួលបានពីពីវេទិកាវិភាគជើងហោះហើរ Cirium បានបង្ហាញឲ្យដឹងថា ជើងហោះហើរជាង ២៣ ០០០ ត្រូវបានលុបចោលទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារសងសឹកលើកដំបូងរបស់អ៊ីរ៉ង់។

ការលុបចោលទាំងនោះ រួមទាំងនៅក្នុងមជ្ឈមណ្ឌលធ្វើដំណើរសំខាន់ៗដូចជាទីក្រុងឌុយបៃ អាប៊ូដាប៊ី និងដូហា បានធ្វើឲ្យអ្នកដំណើររាប់រយ រាប់ពាន់នាក់នៅក្នុងតំបន់នោះជាប់គាំង។ ខណៈពេលដែលអ្នកខ្លះកំពុងរង់ចាំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែលរៀបចំដោយរដ្ឋាភិបាលដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ អ្នកផ្សេងទៀត ថែមទាំងហ៊ានចំណាយលុយផ្ទាល់ខ្លួនដល់ ២០០ ០០០ដុល្លារសម្រាប់ជួលជើងហោះហើរផ្ទាល់ទៅកាន់អឺរ៉ុប ពីទីក្រុងឌុយបៃ ផងដែរ។

សរុបមក ការរំខានទាំងនេះចំពោះការធ្វើដំណើរទូទាំងពិភពលោក គឺស្ថិតក្នុងចំណោមការរំខានដ៏ធំបំផុតដែលឧស្សាហកម្មនេះមិនធ្លាប់បានជួបប្រទះ ដែលធ្វើឲ្យមានការខាតបង់សរុបរហូតដល់ទៅ ១១,៧ទ្រីលានដុល្លារ ។នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (World Travel & Tourism Council)៕​