បាត់ខ្លួន​​៣​នាក់ ក្រោយនាវាដឹកទំនិញ​ថៃរងការវាយប្រហារពីអ៊ឺរ៉ង់ក្បែរច្រកសមុទ្រ Hormuz

អន្តរជាតិ

នាវាដឹកទំនិញដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE ត្រូវបានរងការវាយប្រហារពីសំណាក់យោធាអ៊ឺរ៉ង់នៅក្បែរច្រកសមុទ្រ Hormuz នៅថ្ងៃទី១១ ខែមីនានេះ ក្នុងអំឡុងពេលធ្វើដំណើរពីទីក្រុងឌូបៃ ទៅកាន់ប្រទេសឥណ្ឌា។ នេះ​បើយោង​តាម​សារព័ត៌មាន​ Thai Enquirer។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះបីជារបាយការណ៍បឋមបានបញ្ជាក់ថា នាវិកទាំងអស់មានសុវត្ថិភាពក៏ដោយ ប៉ុន្តែព័ត៌មានចុងក្រោយបានបង្ហាញថា នាវិក៣​នាក់កំពុងបាត់ខ្លួន បន្ទាប់ពីនាវាបានរងការវាយប្រហារនៅផ្នែកខាងក្រោយ។

បច្ចុប្បន្ន កងទ័ពជើងទឹកភូមិន្ទថៃកំពុងខិតខំស្វែងរកបុគ្គលិកទាំង២៣​នាក់ដែលនៅលើនាវា និងកំពុងសម្របសម្រួលកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់នោះ៕