អេស្ប៉ាញ សម្រេចដកឯកអគ្គរាជទូតចេញពីអ៊ីស្រាអែលជាផ្លូវការ ចំពេលអាម៉េរិក-អ៊ីស្រាអ៊ែលវាយប្រហារអ៊ឺរ៉ង់កាន់តែខ្លាំង

អន្តរជាតិ

(អេស្ប៉ាញ)៖ រដ្ឋាភិបាលអេស្ប៉ាញ បានសម្រេចដកឯកអគ្គរាជទូតរបស់ខ្លួនចេញពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលជាផ្លូវការណ៍ ដែលជាសញ្ញាចុងក្រោយនៃភាពតានតឹងផ្នែកការទូតកាន់តែរីករាលដាល់ពីតំបន់មជ្ឈិមបូព៌ាទៅកាន់ទ្វីបអ៊ឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចិត្តនៅថ្ងៃទី១២មីនានេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា និងសង្រ្គាមលើអ៊ីរ៉ង់ ដោយលោកចាត់ទុកថាជាអំពើខុសច្បាប់អន្តរជាតិ និងគ្មានមនុស្សធម៌។

ថ្មីៗនេះ លោក ត្រាំ បានប្រកាសវាយប្រហារឱ្យលើសជាង២០លើគោលដៅសំខាន់ៗរបស់អ៊ឺរ៉ង់ ធ្វើយ៉ាងណាកម្ទេចសមត្ថភាពយោធា និងទីតាំងឈរជើងរបស់ភារវករ ជាពិសេសលុបបំបាត់សត្រូវដ៏សាហាវឃោឃៅរបស់ខ្លួន។

ទន្ទឹមគ្នានេះ អេស្ប៉ាញក៏ជាប្រទេសមួយដែលបានបដិសេធមិនឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ផងដែរ ដែលបង្កឱ្យមានជម្លោះពាក្យសម្តីជាមួយលោក ដូណាល់ ត្រាំ ខណៈលោក Sanchez នៅតែប្រកាន់ជំហររឹងមាំលើគោលការណ៍«សន្តិភាព» និង «ទេ»ចំពោះសង្គ្រាម៕