លោក ត្រាំ​ បង្ហើបថាកំពុងចរចាជាមួយមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម

អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា លោកកំពុងចរចាជាមួយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែបុគ្គលនោះមិនមែនជាមេដឹកនាំកំពូល លោក Mojtaba Khamenei នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៣ ខែមីនាថា ៖”​ យើងកំពុងចរចាជាមួយមេដឹកនាំរបស់ពួកគេហើយ តែមិនមែនមេដឹកនាំកំពូលនោះឡើយ។ យើងបានសម្លាប់ភាពជាអ្នកដឹកនាំរបស់ពួកគេនៅក្នុងដំណាក់ទីមួយ ដំណាក់កាលទីពីរ និងភាគច្រើននៃដំណាក់កាលទីបី។ ប៉ុន្តែយើងកំពុងធ្វើការជាមួយនរណាម្នាក់ដែលខ្ញុំជឿថាជាមេដឹកនាំដែលគួរឲ្យគោរពបំផុត”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះ មិនបានបង្ហាញពីអត្តសញ្ញាណរបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ណាមួយនោះទេ ប៉ុន្តែបាននិយាយថា បេសកជនពិសេសរបស់លោកសម្រាប់មជ្ឈិមបូព៌ា គឺលោក Steve Witkoff និងកូនប្រសាររបស់លោក គឺលោក Jared Kushner បានចូលរួមក្នុងការចរចាជាមួយអ៊ីរ៉ង់។

ជម្រាបជូនថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិក បន្ទាប់ពីលោកបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មានការផ្លាស់ប្តូរដ៏ល្អ និងមានផលិតភាពក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ស្តីពីដំណោះស្រាយដ៏ទូលំទូលាយ និងហ្មត់ចត់នៃអរិភាពនៅមជ្ឈិមបូព៌ា។

តែទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចេញមុខបដិសេធសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ដោយនិយាយថា អ៊ីរ៉ង់មិនមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកទេ៕​