ចិន​​​​រកឃើញ​ប្រភព​​រ៉ែ​កម្រ​​ដ៏ធំមហិមា ​នៅខេត្តស៊ីឈួន ជាកំណប់រ៉ែ​កម្រ​​ធំជាងគេទីពីលើលោក

អន្តរជាតិ

ក្រសួងធនធានធម្មជាតិចិន (MNR) បានប្រកាសពីការរកឃើញរ៉ែថ្មីពីធនធានរ៉ែបម្រុងដ៏ធំសម្បើម នៅក្នុងស្រុកមៀននីង (Mianning ) ខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាកំណប់រ៉ែ​កម្រ​​ធំជាងគេទីពីរ នៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្ត្តិ៍​ទូរទស្សន៍​​​​​ចិន CCTV កាលពីថ្ងៃទី២៤មីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ រ៉ែ​អុកស៊ីដ​ (oxides) ដ៏កម្រសរុប​ប្រមាណ​ ៩៦៦៥៦ លានតោន រួមជាមួយហ្វ្លុរីត (fluorite) ប្រមាណ ​​​២៧១៣៥៤ ​លាន​តោន និងបារីត (barite) ប្រមាណ​ ៣៧២២៧៧ លានតោន បានរកឃើញនៅក្នុងស្រុកមៀននីង បានក្លាយជាធនធានដ៏សំខាន់មួយ ដែលដើរតួនាទីនៅក្នុងវិស័យឧស្សាហកម្មទំនើបជាច្រើន​​របស់​ប្រទេស​ចិន​​ក្នុង​ពេល​​អនាគត​។

ការរកឃើញរ៉ែ​អុកស៊ីដ​ដ៏កម្រថ្មីនៅក្នុងតំបន់នេះ បានធ្វើឲ្យការកើនឡើងនៃ​​ធនធាន​បម្រុងជាង ៣០០ភាគរយ ក្លាយជារ៉ែដ៏កម្រ​ធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីរ៉ែ Bayan Obo នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន។

ការរកឃើញចុងក្រោយនេះមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសនៅពេលដែលតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោកកាន់តែខ្លាំងឡើង និងសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយជាអាទិភាពកំពូលសម្រាប់សេដ្ឋកិច្ចធំៗ៕