ប្រាក់ចំណេញរបស់ក្រុមហ៊ុន BYD ធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបស់ប្រទេសចិន BYD បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងខ្លាំងជាងការរំពឹងទុក ដោយសារតែការនៅក្នុងស្រុកចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន BYD បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ បានធ្លាក់ចុះ ១៩% មកនៅត្រឹម ៣២,៦ពាន់លានយន់ (៤,៧២ពាន់លានដុល្លារអាមេរិក)។ នេះគឺជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលបួនឆ្នាំចុងក្រោយ និងជាធ្លាក់ចុះយ៉ាងខ្លាំងជាងការព្យាករទុករបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនទិន្នន័យ LSEG។

យ៉ាងណាមិញ​ចំពោះប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិននេះ​បានកើនឡើងត្រឹមតែ ៣,៥% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយ ដែលនាំឲ្យមានការកាត់បន្ថយកម្លាំងពលកម្មរបស់ក្រុមហ៊ុនដល់ទៅ ១០%។

ជម្រាបជូនថា BYD ធ្លាប់មានការរីកចម្រើនខ្លាំង ដោយសារម៉ូដែលដែលមានតម្លៃសមរម្យដូចជា Dynasty និង Ocean ប៉ុន្តែវាបានបាត់បង់អត្ថប្រយោជន៍របស់ខ្លួនបន្តិចម្តងៗ ខណៈដែលដៃគូប្រកួតប្រជែងដូចជា Leapmotor និង Geely បានតាមទាន់បច្ចេកវិទ្យា៕​