លោក ត្រាំ គំរាមកម្ទេចកោះ Kharg របស់អ៊ីរ៉ង់ បើគ្មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

អន្តរជាតិ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់នៅកោះ Kharg រួមទាំងអណ្តូងប្រេង, រោងចក្រផលិតអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗទៀត ប្រសិនបើប្រទេសនេះ មិនយល់ចុះកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗនេះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងថ្ងៃទី៣០ ខែមីនាថា «ប្រសិនបើក្នុងហេតុផលណាមួយ ដែលកិច្ចព្រមព្រៀងមិនអាចសម្រេចបានក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើច្រកសមុទ្រ Hormuz មិនត្រូវបានបើកដំណើរការជាធម្មតាភ្លាមៗទេនោះ យើងនឹងបំផ្ទុះ និងកម្ទេចចោលទាំងស្រុងនូវរោងចក្រផលិតអគ្គិសនី, អណ្តូងប្រេង និងកោះ Kharg ហើយអាចរួមបញ្ចូលទាំងរោងចក្រចម្រោះទឹកស្អាតទាំងអស់ផងដែរ»។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់សាជាថ្មីនូវការទទូចដល់រដ្ឋបាលអាម៉េរិកថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ គួរតែត្រូវបានបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍ទៀត។ លោកស្រីបន្តថា លោក ត្រាំ តែងតែបញ្ជាក់ថា កាលវិភាគដែលបានប៉ាន់ប្រមាណទុក គឺចន្លោះពី ៤ ទៅ ៦សប្តាហ៍ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃទី ៣០ហើយ ដូច្នេះ អ្នកអាចគណនាដោយខ្លួនឯងបាន៕