អ៊ីរ៉ង់ ប្រកាសថាខ្លួននឹងប្រយុទ្ធរហូតដល់អាមេរិក និងអ៊ីស្រាអែលសុំចុះចាញ់

អន្តរជាតិ

យោធាអ៊ីរ៉ង់ បានប្រកាសថាខ្លួននឹងធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រហូតដល់ប្រទេសទាំងពីរប្រែចិត្ត និងចុះចាញ់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃបញ្ជាការកណ្តាល Khatam al-Anbiya ដែលជាទីស្នាក់ការកណ្តាលកំពូលនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី២ ខែមេសានេះថា ដោយមានជំនឿលើព្រះដ៏មានអំណាច សង្គ្រាមនេះនឹងបន្តរហូតដល់សត្រូវរងភាពអាម៉ាស់ និងសោកស្តាយជារៀងរហូត ហើយដាក់អាវុធចុះចាញ់។

ជុំវិញការប្រកាសរសប់អ៊ីរ៉ង់បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១ ខែមេសា ថាទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនទីក្រុងតេអេរ៉ង់ត្រឡប់ទៅយុគសម័យថ្មវិញ ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ។

ទន្ទឹមនឹងនេះ​ អ្នកនាំពាក្យនៃបញ្ជាការកណ្តាលយោធាអ៊ីរ៉ង់ លោក Khatam al-Anbiya ក៏បានច្រានចោលនូវរបាយការណ៍ដែលនិយាយថាមជ្ឈមណ្ឌលផលិមីស៊ីល និងប្រព័ន្ធអាវុធទំនើបៗរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញផងដែរ។ លោកបានបន្ថែមថា ការផលិតអាវុធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នៅតែបន្តនៅទីតាំងសម្ងាត់ ដែលហួសពីលទ្ធភាពរបស់សត្រូវដឹង៕​