Elon Musk បន្តកើនលុយច្រើនសន្ធឹកសន្ធាប់រហូតដល់ជិត ៨៣០ពាន់លានដុល្លារ

អន្តរជាតិ

គិតនៅត្រឹមសប្តាហ៍នេះ ទ្រព្យសម្បត្តិសរបស់មហាសេដ្ឋីមានដាច់របស់ពិភពលោក Elon Musk បានបន្តកើនឡើងរហូតដល់ជិត ៨៣០ពាន់លានដុល្លារ បើធៀបទៅមហាសេដ្ឋីមានបំផុតលំដាប់ទីពីរ មានចំនួនត្រឹមជាង ២៥០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី៤ ខែមេសា៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៣៩ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៧ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣៧ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៤ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២២ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩០ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧១ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៤ពាន់លានដុល្លារ

9.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៤៩ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៨ពាន់លានដុល្លារ​៕