តម្លៃប្រេងឆៅសកលកើនឡើងលើស ១០០ដុល្លារ/បារ៉ែល ក្រោយការចរចាអាមេរិក-អ៊ីរ៉ង់បរាជ័យ

អន្តរជាតិ

តម្លៃប្រេងៅពិភពលោក បានកើនឡើងជិត ១០% ខណៈពេលដែលតម្លៃមានធ្លាក់ចុះអស់ជាង ៩០ដុល្លារ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសឲ្យបិទច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរនៅថ្ងៃទី១៣ ខែមេសា តម្លៃនៃស្តង់ដារប្រេងឆៅសំខាន់ទាំងពីររបស់ពិភពលោក បានកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល។ បច្ចុប្បន្នប្រេងឆៅ Brent មានតម្លៃ ១០៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេង WTI មានតម្លៃ ១០៥ដុល្លារ។

យ៉ាងណាមិញ​ ជុំវិញតម្លៃប្រេងបានកើនឡើង បន្ទាប់ពី លោក ត្រាំ បានប្រកាសនៅថ្ងៃទី១២ ខែមេសាថា កងទ័ពជើងទឹកអាមេរិកនឹងបិទច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ដែលបានបញ្ចប់កាលពីចុងសប្តាហ៍មុនដោយគ្មានកិច្ចព្រមព្រៀង។ លោកក៏បានព្រមានផងដែរថា កងទ័ពជើងទឹកអាមេរិកនឹងតាមដាន និងស្ទាក់ចាប់កប៉ាល់ដឹកទំនិញណាមួយដែលបង់ថ្លៃឆ្លងកាត់ទៅអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ​ នៅក្នុងទីផ្សារមាសវិញ តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៩១ដុល្លារ នៅក្នុងការជួញដូរចុងក្រោយ មកនៅត្រឹម ៤ ៦៥៦ដុល្លារក្នុងមួយអោន។

ជម្រាបជូនថា តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការវិវត្តថ្មីៗ នៅក្នុងជម្លោះមជ្ឈិមបូព៌ា។ ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រេងបានជំរុញឱ្យមានហានិភ័យអតិផរណា ដែលធ្វើឱ្យធនាគារកណ្តាលសកលស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ពួកគេ៕