អ៊ីរ៉ង់ បើកការបាញ់ស្រោចទៅលើកប៉ាល់ដឹកកុងតឺន័រ នៅក្បែច្រកសមុទ្រ Hormuz ក្រោយ ត្រាំ ប្រកាសបទឈប់បាញ់ថ្មី

អន្តរជាតិ

ទូកប្រដាប់អាវុធរបស់អ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ថាបាញ់ស្រោចទៅលើប៉ាល់ដឹកកុងតឺន័រមួយនៅជិតច្រកសមុទ្រ Hormuz ដែលបណ្តាលឲ្យមានការខូចខាត ប៉ុន្តែមិនមានអ្នកស្លាប់ ឬរងរបួសនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរសុវត្ថិភាពសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយនៅថ្ងៃទី២២ ខែមេសានេះថា ប្រធានកប៉ាល់កុងតឺន័រមួយបានរាយការណ៍ថា កប៉ាល់របស់ពួកគេត្រូវបានទូកប្រដាប់អាវុធមួយគ្រឿងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ចូលទៅជិត និងបាញ់ស្រោច ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ជុំវិញហេតុការណ៍នេះ បានកើតឡើងនៅចម្ងាយប្រហែលជិត ៣០ គីឡូម៉ែត្រ​ ពីភាគឦសាននៃឆ្នេរសមុទ្រអូម៉ង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមាជិកនាវិកទាំងអស់នៅលើកប៉ាល់ផ្ទូកកុងតឺន័រនោះ មានសុវត្ថិភាព។

ក្រោយមកកងកម្លាំង IRGC បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមួយ ដោយនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានណាមួយបន្ថែមទៀត នៅក្នុងច្រកសមុទ្រ Hormuz។

ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានប្រកាសបន្តបទឈប់បាញ់បន្ថែមទៀត ដោយទុកពេលសម្រាប់អ៊ីរ៉ង់ ចូលមកធ្វើការចរចា បន្ទាប់ពីការប្រជុំលើទីមួយនៅប្រទេសប៉ាគីស្ថាន ត្រូវបានបរាជ័យ ដោយភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយនោះឡើយ៕