សិង្ហបុរី ឈរលើគេនៅអាស៊ីអាគ្នេយ៍ជាប្រទេសមានចំនួនសេដ្ឋីៗច្រើនបំផុត

អន្តរជាតិ

សិង្ហបុរី ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានចំនួនសេដ្ឋី ឬ Ultra-high-net-worth (UHNW) ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានចំនួន ៧ ១៧១ នាក់ ដែលម្នាក់ៗមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៣០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនប្រជាជន UHNW នៅសិង្ហបុរី​ បានកើនឡើង ៥៤,៤% ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេព្យាករថានឹងកើនឡើងដល់ ១០ ៤៩៧ នាក់នៅឆ្នាំក្នុងឆ្នាំ២០៣១។ នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៦ ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank។

ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងប្រាំមួយដែលចំនួនសេដ្ឋី UHNW ច្រើនបំផុត ក្នុងនោះប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយនឹងបុគ្គលដែលមានទ្រព្យសម្បត្តិសរុបខ្ពស់បំផុតចំនួន ៣ ៨៣៣ នាក់នៅឆ្នាំ២០២៦ ដែលបង្ហាញពីការកើនឡើង ៣៦,៦% ចាប់តាំងពីឆ្នាំ២០១១។

ប្រទេសថៃតាមពីក្រោយដោយបុគ្គល UHNW មានចំនួន ២ ៨៥៣ នាក់ ខណៈហ្វីលីពីនមាន ១ ៩១០ នាក់ ម៉ាឡេស៊ីឈរនៅលំដាប់បន្ទាប់ មាន ១ ៥៦៦ នាក់ និងប្រទេសវៀតណាម មានចំនួន ១ ២៣៣ នាក់។

ជម្រាបជូនថា ចំពោះការកើនឡើងនៃចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនរបស់សិង្ហបុរី បានកើតឡើងជាផ្នែកមួយនៃការកើនឡើងនៃទ្រព្យសម្បត្តិកាន់តែទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលឥឡូវនេះមានបុគ្គល UHNW សរុបចំនួន ២១៩ ៣១០ នាក់ ដែលស្មើនឹងជាង ៣០% នៃចំនួនសរុបទូទាំងពិភពលោក៕​