Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសថានឹងវិនិយោគរហូតដល់ ៤០ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Anthropic ដើម្បីពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបញ្ញាសិប្បនិម្មិត AI ថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Anthropic បាននិយាយថា Google បានប្តេជ្ញាចិត្តចំណាយប្រាក់ចំនួន ១០ពាន់លានដុល្លារជាសាច់ប្រាក់ ដើម្បីបង្កើនតម្លៃមូលធនទីផ្សាររបស់ខ្លួនរហូតដល់ ៣៥០ពាន់លានដុល្លារ ក្នុងគោលបំណងជួយគាំទ្រដល់ការពង្រីកសមត្ថភាពកុំព្យូទ័រដ៏សំខាន់ ហើយអាចនឹងវិនិយោគបន្ថែម ៣០ពាន់លានដុល្លារផ្សេងទៀត ប្រសិនបើក្រុមហ៊ុនអាចសម្រេចបាននូវគោលដៅប្រតិបត្តិការ AI របស់ខ្លួននោះ។
ជម្រាបជូនថា ការវិនិយោគនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Amazon បាននិយាយថា ខ្លួននឹងវិនិយោគរហូតដល់ ២៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនេះ ដែលបានបង្កើតភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្ម AI សកល៕

