បំណុលជាតិរបស់អាមេរិកកើនលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុបជាលើកដំបូងតាំងពីសង្គ្រាមលោកលើកទី២

អន្តរជាតិ

បំណុលជាតិរបស់សហរដ្ឋអាមេរិកឥឡូវនេះបានលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយដែលធ្លាប់ត្រូវបានចាត់ទុកថាជារឿងមិនអាចទៅរួច ហើយវាអាចនឹងដល់ការបំបែកកំណត់ត្រាសម្រាប់កម្រិតបំណុលសាធារណៈ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី៣១ ខែមីនា បំណុលសាធារណៈរបស់សហរដ្ឋអាមេរិក មានចំនួន ៣១,២៦៥ទ្រីលានដុល្លារ ខណៈពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេល ១២ខែមុន មានចំនួន ៣១,២១៦ទ្រីលានដុល្លារ។

យោងតាមលទ្ធផលទាំងនេះ សមាមាត្របំណុលសាធារណៈធៀបទៅនឹងផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិម បានឈានដល់ ១០០,២% បើប្រៀបធៀបទៅនឹង ៩៩,៥% នៅចុងបញ្ចប់នៃឆ្នាំសារពើពន្ធមុន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

តួលេខនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត ដោយសារឱនភាពថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាលសហព័ន្ធស្ថិតនៅកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ជិត ៦% នៃផលិតផលក្នុងស្រុកសរុប ដែលបណ្តាលឱ្យបំណុលសាធារណៈបន្តកើនឡើង។

គួរជម្រាបជូនថា ឱនភាពជាក់ស្តែងសម្រាប់ឆ្នាំនេះ នឹងអាស្រ័យលើការចំណាយនៃសង្គ្រាមអ៊ីរ៉ង់ ការសងប្រាក់ពន្ធ និងស្ថានភាពសេដ្ឋកិច្ច។ សហរដ្ឋអាមេរិកមិនទាន់បានបញ្ចប់ឆ្នាំសារពើពន្ធជាមួយនឹងបំណុលសាធារណៈលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុបនៅឡើយនោះទេ គិតចាប់តាំងពីឆ្នាំ១៩៤៦ មក៕​