អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ជម្លៀសពលរដ្ឋ ៤០ ០០០ នាក់ចេញពីផ្ទះសម្បែង ដោយសារហានិភ័យផ្ទុះធុងផ្ទុកសារធាតុគីមី​

អន្តរជាតិ

អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមរិក បានចេញការជូនដំណឹងបន្ទាន់ និងជម្លៀសមនុស្សចំនួន ៤០ ០០០ នាក់ចេញពីផ្ទះសម្បែងភ្លាមៗ បន្ទាប់ធុងផ្ទុកសារធារធាតុគីមី​ នៅក្នុងរោងចក្រអាវកាសមួយ នៅ Garden Grove អាចផ្ទុះឡើងនៅពេលណាមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៣ ខែឧសភា​ មន្ត្រីបានធ្វើបច្ចុប្បន្នភាពថា ការលេចធ្លាយឧស្ម័នបានឈប់ហើយ ប៉ុន្តែបានបញ្ជាក់ទៀតថាធុងផ្ទុកសារធាតុគីមីនេះស្ថិតនៅក្នុងស្ថានភាពមិនស្ថិតស្ថេរ និងមិនអាចគ្រប់គ្រងបានឡើយ ដែលអាចផ្ទុះគ្រប់ពេល។

យ៉ាងណាមិញ​អាជ្ញាធរកំពុងអនុវត្តផែនការជម្លៀសប្រជាជនចំនួន ៤០ ០០០ នាក់នៅក្នុងតំបន់ជុំវិញរោងចក្រនោះ។ បទបញ្ជាជម្លៀសត្រូវបានពង្រីកដល់ទីក្រុងចំនួនប្រាំផ្សេងទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា រួមមាន Cypress, Stanton, Anaheim, Buena Park និង Westminster។

មិនតែប៉ុណ្ណោះ សាលារៀនជាង ១២ ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈសាលារៀនដែលមានទីតាំងនៅជិតតំបន់ជម្លៀស ត្រូវបានអាជ្ញាធរណែនាំមិនឲ្យធ្វើសកម្មភាពផ្សេងៗ នៅខាងក្រៅនោះឡើយ។

ទន្ទឹមនឹងនេះ យោងតាមលោកស្រី Regina Chinsio Kwong មន្ត្រីសុខាភិបាលនៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ប្រសិនបើមានការផ្ទុះកើតឡើង សារធាតុគីមីទាំងនោះ អាចនឹងត្រូវបានបញ្ចេញជាចំហាយទឹក។ អ្នកដែលស្រូបចំហាយទាំងនេះអាចជួបប្រទះបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។ រោគសញ្ញាផ្សេងទៀតអាចរួមមាន ឈឺបំពង់ក ហៀរសំបោរ រមាស់ ក្រហាយភ្នែក ក្អួតចង្អោរ និងឈឺក្បាលទៀតផង៕​