ចៅប្រុសអ្នកមានដាច់គេរបស់ម៉ាឡេស៊ី ត្រូវបានតែងតាំងឲ្យក្លាយជានាយកផ្នែកគ្រប់គ្រង នៅក្រុមហ៊ុន PPB Group

អន្តរជាតិ

ក្រុមហ៊ុន PPB Group ដែលជាផ្នែកមួយនៃអាណាចក្រមុខជំនួញរបស់មហាសេដ្ឋីមានដាច់គេម៉ាឡេស៊ី លោក Robert Kuok បានសម្រេចតែងតាំងចៅប្រុសរបស់លោក គឺ Kuok Meng Xiong ជានាយកផ្នែកគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Meng Xiong នឹងឡើងកាន់តំណែងថ្មីនេះជំនួសលោក Lim Soon Huat ដែលជានាយកផ្នែកគ្រប់គ្រងបច្ចុប្បន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ។ លោក Lim នឹងលាលែងចេញពីតំណែងនេះ ហើយត្រូវឡើងទៅកាន់តំណែងជាទីប្រឹក្សាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជំនួសវិញ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន The Edge Malaysia បានបង្ហាញថា ការតែងតាំងនេះគឺជាផ្នែកមួយនៃផែនការបន្តវេនរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនត្រកូល Kuok ដោយពួកគេមានទំនុកចិត្តថា លោក Meng Xiong នឹងកសាងលើគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុន និងដឹកនាំក្រុមហ៊ុនចូលទៅក្នុងជំពូកបន្ទាប់នៃការរីកចម្រើន និងការអភិវឌ្ឍរបស់ខ្លួន។

គួរជម្រាបជូនថា PPB Group និង Shangri-La គឺជាផ្នែកនៃចក្រភពអាជីវកម្មដែលបង្កើតឡើងដោយលោក Robert Kuok ដែលបានជាប់ចំណាត់ថ្នាក់ជាបុគ្គលមានបំផុតរបស់ម៉ាឡេស៊ីអស់រយៈពេលជាច្រើនទសវត្សមកហើយ។ យោងតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Robert មានចំនួន ១៣,៣ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៤ ខែមិថុនា៕​