ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុន Honda បានប្រកាសប្រមូលរថយន្តសរុបចំនួន ៨៨០ ៥១៤ គ្រឿង នៅសហរដ្ឋអាមេរិក ដោយសារបញ្ហាគ្រឿងបន្លាស់ប្រព័ន្ធជើងក្រោមរថយន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយផងដែរថា ការប្រមូលរថយន្តរបស់ Honda មកវិញសារនេះ រួមមានម៉ូដែល Honda Pilot , Ridgeline, Passport និង Acura MDX មួយចំនួន។
គួរឲ្យដឹងថា រថយន្តទាំងនេះ អាចជួបប្រទះបញ្ហាគ្រឿងបន្លាស់ប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយ ដែលអាចនាំឲ្យរថយន្តបាត់បង់ការគ្រប់គ្រង និងបង្កើនហានិភ័យនៃការប៉ះទង្គិច ឬរបួស។
ជាដំណោះស្រាយសម្រាប់ការប្រមូលរថយន្តនេះ តំណាងចែកចាយរបស់ក្រុមហ៊ុន នឹងត្រួតពិនិត្យលើ និងដំឡើងឧបករណ៍ជើងក្រោមឡើងវិញដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលជួបបញ្ហា៕

