ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់មិនបានបង្ហាញពីក្តីបារម្ភអ្វីនោះឡើយ ជុំវិញអតិផរណារបស់សហរដ្ឋអាមេរិក ដែលបានកើនឡើងដល់ ៤% ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយ ហើយបានអះអាងថា វានឹងធ្លាក់ចុះវិញ នៅពេលជម្លោះអ៊ីរ៉ង់បញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅសេតវិតមាននៅថ្ងៃទី១០ មិថុនា ក្រោយត្រូវបានគេសួរនាំថា តូលេខអតិផរណាខ្ពស់នាពេលថ្មីៗនេះ អាចផ្តល់ផលប៉ះពាល់ដល់គណបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាឬអត់ ខណៈប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថាលោកមិនមានការព្រួយបារម្ភពីវានោះទេ ព្រោះការកើនឡើងថ្មីៗនេះ គឺដោយសារតែជម្លោះអ៊ីរ៉ង់ ហើយវានឹងចុះវិញ នៅពេលជម្លោះចប់។
មុននេះ ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក បានចេញផ្សាយទិន្នន័យថ្មីមួយដែលបង្ហាញថា អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើង ៤,២% ក្នុងខែឧសភា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។
ជម្រាបជូនថា អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងសម្រាប់ខែទីបីជាប់ៗគ្នា ហើយ ខណៈពេលដែលជម្លោះជាមួយអ៊ីរ៉ង់ បន្តជំរុញឱ្យតម្លៃកើនទំនិញប្រើប្រាស់ និងប្រេងឥន្ធនៈហក់ឡើងខ្ពស់៕

