ន័រវេសនាំចេញត្រីសាលម៉ុនស្រស់ធំជាងគេបំផុតនៅលើពិភពលោក មួយឆ្នាំកើបចំណូល ១០ពាន់លានដុល្លារ

អន្តរជាតិ

ន័រវេស គឺជាប្រទេសនាំចេញត្រីសាលម៉ុនស្រស់ៗ ធំជាងគេបំផុតនៅលើពិភពលោក ដោយនាំចេញត្រីសាលម៉ុនអាត្លង់ទិកប្រហែល ១,២ លានតោនជារៀងរាល់ឆ្នាំ ដែលមានតម្លៃប្រហែល ១០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសនេះមានចំនួនប្រហែលពាក់កណ្តាលនៃផលិតកម្មត្រីសាលម៉ុនសរុបទូទាំងពិភពលោក និងគ្រប់គ្រងទីផ្សារតាមរយៈការចិញ្ចឹមនៅក្នុងបរិមាណដ៏ខ្ពស់។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ី (រួមទាំងប្រទេសចិន និងជប៉ុន) សុទ្ធសឹងតែជាអ្នកនាំចូលត្រីសាលម៉ុនកំពូលៗ របស់ន័រវេស។

ទន្ទឹមនឹងនេះ ប្រទេសឈីលីជាប់លេខ២ ដោយនាំចេញត្រីសាលម៉ុនចន្លោះពី ៧០០ ០០០ ទៅ ៨០០ ០០០ តោនជារៀងរាល់ឆ្នាំ។ ប្រទេសនេះ ជាអ្នកផ្គត់ផ្គង់ចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាអាមេរិកឡាទីន និងអាស៊ី ផងដែរ។

គួរជម្រាបជូនផងដែរថា ក្រៅតែពីន័រវេស និងឈីលី ប្រទេសនាំចេញត្រីសាលម៉ុនសំខាន់ៗផ្សេងទៀត រួមមានចក្រភពអង់គ្លេស (ស្កុតឡេន) កាណាដា កោះហ្វារ៉ូ និងរុស្ស៊ីជាដើម ដែលជាប្រទេសនាំចេញប្រភេទត្រីសាលម៉ុនប៉ាស៊ីហ្វិកភាគច្រើន៕​