អាឡាស្កា ជារដ្ឋសម្បូរត្រីសាលម៉ុនធម្មជាតិច្រើនបំផុតនៅលើពិភពលោក ល្បីទាំងគុណភាព និងរសជាតិ

អន្តរជាតិ

ត្រីសាលម៉ុនអាឡាស្កា គឺជាប្រភេទត្រីសាលម៉ុនធម្មជាតិ ដែលល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក ដោយសារតែរសជាតិ និងមានគុណភាពខ្ពស់ ព្រោះត្រីសាលម៉ុនប្រភេទនេះរស់នៅក្នុងទឹកសមុទ្រដ៏ត្រជាក់ និងស្អាតបំផុតនៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខុសពីត្រីសាម៉ុងអាត្លង់ទិក (Atlantic Salmon) ដែលភាគច្រើនត្រូវបានចិញ្ចឹមនៅក្នុងស្រះ ឬបែ (ដូចជាត្រីសាម៉ុងមកពីប្រទេសឈីលី ឬន័រវេស) ប៉ុន្តែសម្រាប់រដ្ឋអាឡាស្កា គឺត្រូវបានហាមឃាត់ទាំងស្រុងចំពោះការចិញ្ចឹងត្រីសាលម៉ុន សម្រាប់ធ្វើអាជីវកម្ម។ ដូច្នេះ ត្រីសាម៉ុងអាឡាស្កាទាំងអស់ គឺត្រូវតែចាប់ពីធម្មជាតិ ដែលធ្វើឲ្យសាច់របស់វាមានគុណភាពខ្ពស់ គ្មានសារធាតុគីមី ឬថ្នាំផ្សះឡើយ។

បើតាមការិយាល័យជលផល និងហ្គេមនៃរដ្ឋអាឡាស្កា (Alaska Department of Fish and Game – ADF&G) តែងតែតាមដានយ៉ាងម៉ត់ចត់នូវចំនួនត្រីសាម៉ុងដែលហែលត្រឡប់មកវិញ (Run) និងការចាប់ត្រីជាលក្ខណៈពាណិជ្ជកម្ម (Harvest)។ នៅក្នុងឆ្នាំ២០២៦ នេះ ចំនួនផលនេសាទត្រីសាម៉ុនធម្មជាតិគ្រប់ប្រភេទនៅរដ្ឋអាឡាស្កា ត្រូវបានគេព្យាករថានឹងមានការធ្លាក់ចុះមកនៅត្រឹមប្រមាណ ១២៥,៥ លានក្បាល ដែលចំនួននេះមានការថយចុះប្រហែល ៣៦% បើធៀបនឹងឆ្នាំ២០២៥ កន្លងទៅ ដោយសារតែការប្រែប្រួលនៃវដ្តធម្មជាតិរបស់ត្រីខ្លះ។

គួរជម្រាបជូនថា ការនេសាទត្រីសាម៉ុនអាឡាស្កា គឺជាឧស្សាហកម្មដ៏ធំ និងល្បីល្បាញបំផុតមួយនៅលើពិភពលោក ដោយសារតែការគ្រប់គ្រងប្រកបដោយនិរន្តរភាព (Sustainability) និងគុណភាពខ្ពស់នៃត្រីសាម៉ុងធម្មជាតិ។ ក្នុងនោះការនេសាទនៅរដ្ឋនេះ ត្រូវបានបែងចែកជាបីធំៗ ដូចជា ការនេសាទលក្ខណៈពាណិជ្ជកម្ម ការនេសាទលក្ខណៈកីឡា/កម្សាន្ត និងការនេសាទលក្ខណៈប្រពៃណី/ជីវភាព៕​