លោក Wan Bing ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងបន្លាស់បន្ទះឈីប Chongqing Genori Technology បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន កើនឡើងជិត ១ ២០០% ក្រោយការបោះផ្សាយលក់ IPO នៅទីក្រុងសៀងហៃ។

យោងតាមទស្សនាវដ្តី Forbes លោក Bing ដែលទ្រព្យសម្បត្តិរបស់លោកភាគហ៊ុនទទួលបានមកពីភាគហ៊ុននៅក្នុងក្រុមហ៊ុន បានប្រមូលទ្រព្យសម្បត្តិសរុបចំនួន ៤,៧ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Chongqing Genori ហក់ឡើងយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ ភរិយារបស់លោក Bing គឺលោកស្រី Xia Bing ដែលជានាយកក្រុមហ៊ុនទទួលខុសត្រូវលើប្រសិទ្ធភាពប្រតិបត្តិការ ក៏បានមើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើងប្រមាណ ៤៩០លានដុល្លារ ផងដែរ បន្ទាប់ពីការលក់ IPO របស់ក្រុមហ៊ុននេះ។
គួរជម្រាបជូនថា ក្រុមហ៊ុន Chongqing Genori ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់សម្រាប់បន្ទះឈីប ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៦។ ហើយបានរៃអង្គាសទឹកប្រាក់បាន ១,៧ពាន់លានយន់ (២៥៤,៨លានដុល្លារ) កាលពីសប្តាហ៍មុន ជាមួយនឹងការលក់ភាគហ៊ុនសរុប ៣៨,៨ លានហ៊ុន ក្រោយបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារហ៊ុនសៀងហៃ៕

