អ៉ីរ៉ង់ ប្រកាសថាខ្លួននឹងគ្មានថ្ងៃឱនក្បាលដាក់សហរដ្ឋអាមេរិកជាដាច់ខាត

អន្តរជាតិ

ប្រធានសភារបស់ប្រទេសអ៉ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថាជម្លោះជាមួយសហរដ្ឋអាមេរិក នឹងមិនបញ្ចប់ទៅដោយការសុំចុះចាញ់របស់ទីក្រុងតេអេរ៉ង់ជាដាច់ខាត ខណៈពេលដែលភាពតានតឹងនៅតែបន្តកើនឡើងកម្តៅខ្លាំងរវាងភាគីទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mohammad Bagher Ghalibaf ប្រធានសភា និងជាប្រធានក្រុមចរចារបស់ប្រទេសអ៉ីរ៉ង់ បាននិយាយកាលពេលថ្មីៗនេះថា ការបញ្ចប់សង្គ្រាមគឺជាអាទិភាពចម្បងសម្រាប់ប្រទេសនានាជុំវិញពិភពលោក ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវដឹងថាការប្រឈមមុខដាក់គ្នានេះ នឹងមិនដែលបញ្ចប់ទៅដោយការសុំចុះចាញ់របស់អ៉ីរ៉ង់នោះឡើយ។

លោក Ghalibaf បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន ប្រសិនបើសហរដ្ឋអាមេរិកមិនគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងអនុស្សរណៈដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរក្នុងខែមិថុនា។ ហើយអ៉ីរ៉ង់នឹងតស៊ូយ៉ាងម៉ឺងម៉ាត់ និងធានាដល់សិទ្ធិរស់របស់ប្រជាជនខ្លួន។

គួរជម្រាបជូនផងេដែរថា ជុំវិញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបើកការវាយប្រហារគ្នាទៅវិញទៅមកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពោលគឺក្រោយជាងបីសប្តាហ៍បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈមួយដែលមានគោលបំណងប្រែក្លាយបទឈប់បាញ់ទៅជាសន្តិភាពយូរអង្វែង៕