មហាសេដ្ឋី និងជាវិនិយោគិនដ៏ជោគជ័យបំផុត លោក Warren Buffett ថ្មីៗនេះ បានបង្ហាញការជឿជាក់ថាលោកជាមនុស្សដែលមានសំណាងខ្លាំងណាស់ដែលមានទាំងសុខភាពល្អ និងបានជួបប្រទះទៅនឹងការវិនិយោគតាំងពីវ័យក្មេង ពីព្រោះឪពុករបស់លោកជាក្រុមហ៊ុនម្នាក់។

អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway រូបនេះ បានសង្កត់ធ្ងន់ទៀតថា សំណាងគឺជាកកត្តាដ៏សំខាន់មួយក្នុងចំណោមភាពជោគជ័យដ៏ធំរបស់លោក និងថែមទាំងជួយឲ្យលោកក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង១០ នៅលើពិភពលោកផងដែរ។
ដោយនិយាយនៅក្នុងបទសម្ភាសមួយជាមួយ CNBC កាលពីថ្ងៃទី១៥ ខែកក្កដា លោក Buffett បានលើកឡើងថា ៖” អ្វីដែលជាការមើលឃើញរបស់ខ្ញំគឺថា ក្នុងចំណោមមនុស្ស ៨ពាន់នាក់ នៅលើពិភពលោក ខ្ញុំប្រហែលជាម្នាក់ក្នុងចំណោមមនុស្ស ១០នាក់ដែលមានសំណាងបំផុត”។
លោកបានបន្ថែមទៀតថា ៖” ខ្ញុំមានសំណាងណាស់ដែលមានសុខភាពល្អគ្រប់គ្រាន់ដើម្បីអាចរស់នៅរហូតដល់អាយុ ៩៥ឆ្នាំ ហើយថែមទាំងមានសំណាងជាងនេះទៅទៀតដែលបានជួបនឹងការងារដែលខ្ញុំស្រឡាញ់តាំងពីក្មេង ដោយមួយផ្នែកនៃភាពចៃដន្យ”។ នៅត្រង់ចំណុចនេះ លោក Buffett ចង់បញ្ជាក់ថា ដោយសារតែឪពុកលោកគឺជាម្ចាស់ក្រុមហ៊ុនម្នាក់ ដូច្នេះហើយទើបធ្វើឲ្យលោកមានឱកាសសិក្សារៀនសូត្រអំពីការវិនិយោគតាំងពីក្មេង។
គួរជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែលមហាសេដ្ឋីលំដាប់កំពូលរូបនេះបានទទួលស្គាល់ថាភាពជោគជ័យរបស់លោក គឺកើតឡើងដោយសារតែសំណាងមួយផ្នែក ជាពិសេសនៅដំណាក់កាលដំបូង។ បច្ចុប្បន្ននេះ លោក Buffett មានទ្រព្យសម្បត្តិសរុបជាង ១៣៩ពាន់លានដុល្លារ និងជាអ្នកមានបំផុតទី១០ នៅលើពិភពលោក ដោយផ្អែកតាមទស្សនាវដ្តី Forbes៕

