អ្នកនាំពាក្យវ័យក្មេងរបស់សេតវិមាន លាលែងចេញពីតំណែង ដើម្បីចំណាយពេលជាមួយគ្រួសារ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកស្រី Caroline Leavitt នឹងចុះចេញពីតំណែងជាអ្នកនាំពាក្យសេតវិមាននៅត្រាមចុងខែសីហានេះ ដោយចង់ចំណាយពេលជាមួយគ្រួសារ ប៉ុន្តែលោកស្រីនឹងនៅតែបន្តធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកដដែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួននៅថ្ងៃទី១២ ខែសីហាថា ៖​”អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដែលជាជំនួយការម្នាក់ក្នុងចំណោមជំនួយការដែលខ្ញុំទុកចិត្តបំផុត នឹងចាកចេញពីតំណែងរបស់នាងនៅចុងខែនេះ ដើម្បីចំណាយពេលបន្ថែមទៀតជាមួយកូនតូចៗពីរនាក់ និងក្រុមគ្រួសាររបស់គាត់”។

ប្រធានាធីបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា លោកស្រី Leavitt បានបង្ហាញពីភាពជាអ្នកដឹកនាំពិតប្រាកដនៅសេតវិមាន ហើយបានធ្វើការងារដ៏ល្អឥតខ្ចោះក្នុងការតស៊ូដើម្បីយុត្តិធម៌ និងសេរីភាពចាប់តាំងពីឆ្នាំ២០១៨ មក រួមទាំងយុទ្ធនាការបោះឆ្នោតឡើងវិញជាប្រវត្តិសាស្ត្រឆ្នាំ២០២៤ ផងដែរ។ លោក ត្រាំ ថែមទាំងបានហៅលោកស្រី Leavitt ថាជា “អ្នកនាំពាក្យសេតវិមានដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ” អាមេរិក ផងដែរ។

​ជម្រាបជូនផងដែរថា លោកស្រី Leavitt បានធ្វើជាអ្នកនាំពាក្យសេតវិមានដំបូង នៅអាយុ ២៧ឆ្នាំ ដែលជាមនុស្សមានវ័យក្មេងជាងគេបំផុតដែលធ្លាប់កាន់តំណែងនេះ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នៅពេលប្រកាសពីការតែងតាំងលោកស្រី Leavitt ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ លោក ត្រាំ បានកោតសរសើរអ្នកនាងថាជា “មនុស្សឆ្លាតវៃ រឹងមាំ និងជាមនុស្សដែលនឹងលេចធ្លោនៅលើវេទិកា”៕​