ថៃ មានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងចំណោមប្រទេសធំៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងត្រីមាសទីពីរជាប់ចំណាត់ថ្នាក់ទាបបំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំមួយ នៅអាស៊ីអាគ្នេយ៍ ដោយសារតម្លៃថាមពលខ្ពស់បានរំខានសម្រាប់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប្រទេសនេះកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បាននិយាយកាលពីថ្ងៃទី១៧ សីហាថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលបីខែ ដែលគិតចាប់ពីខែមេសា ដល់ខែមិថុនាបានកើនឡើង ១,៩% ពីមួយឆ្នាំមុន ខណៈនៅក្នុងត្រីមាសទីមួយ កំណើនសេដ្ឋកិច្ចរបស់ថៃ បានកើនឡើង ២,៨%។

យ៉ាងណាមិញ បើគិតក្នុងត្រីមាសចុងក្រោយ កំណើនរបស់ប្រទេសថៃ កើនឡើងយឺតយ៉ាវជាងប្រទេសមានសេដ្ឋកិច្ចធំៗរបស់អាស៊ានផ្សេងទៀត។ ក្នុងនោះ វៀតណាមនាំមុខគេនៅក្នុងតំបន់ ជាមួយកំណើន ៨,៣៩% បន្ទាប់មកគឺសិង្ហបុរី (៥,៩%) ម៉ាឡេស៊ី (៥,៨%) ឥណ្ឌូណេស៊ី (៥,២៩%) ហ្វីលីពីន (២,៣%) និងថៃ (១,៩%) ។

ជុំវិញកំណើនដ៏យឺតនេះ បានកើតឡើង បើទោះបីជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul បានប្រើប្រាស់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន ៤០០ពាន់លានបាត ដើម្បីផ្តល់មូលនិធិដល់ការចែកលុយពលរដ្ឋ និងគម្រោងផ្លាស់ប្តូរថាមពលក៏ដោយ។

ជម្រាបជូនថា ប្រទេសថៃ ដែលនាំចូលតម្រូវការប្រេង និងឧស្ម័នភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា ត្រូវបានប៉ះពាល់នឹងការរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុក និងទេសចរណ៍ ដែលជាកត្តារួមចំណែកចម្បងដល់ផលិតផលក្នុងស្រុកសរុបរបស់ថៃ ត្រូវបានថយចុះក្នុងអំឡុងត្រីមាសនេះផងដែរ ដោយសារថ្លៃថាមពលខ្ពស់បានធ្វើឱ្យការចំណាយរបស់គ្រួសារ និងសកម្មភាពអាជីវកម្មមានកម្រិត៕​