លោក Zelensky បណ្តេញជំនួយការជាន់ខ្ពស់ម្នាក់ចេញពីតំណែង ជុំវិញអំពើពុករលួយ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបណ្តេញជំនួយការជាន់ខ្ពស់ គឺលោកស្រី Iryna Mudra ចេញពីតំណែង ចំពេលកំពុងមានការស៊ើបអង្កេតលើអំពើពុករលួយដែលពាក់ព័ន្ធទៅនឹងមន្ត្រីជិតស្និទ្ធនឹងលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Mudra អនុប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៩ ខែសីហា ដោយក្រឹត្យមួយចេញដោយលោក Zelensky ផ្ទាល់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរកំពុងឆែកឆេរផ្ទះរបស់នាង ទាក់ទងនឹងការចោទប្រកាន់ទៅនឹងគម្រោងលាងលុយកខ្វក់។

សកម្មភាពនេះ បានកើតឡើងនៅពេលដែលការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) កំពុងធ្វើប្រតិបត្តិការពិសេសមួយដើម្បីស្វែងរកការឃុបឃិតព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងការិយាល័យប្រធានាធិបតី និងអ្នកផ្សេងទៀត។

យោងតាម ​​NABU អ្នកដែលពាក់ព័ន្ធរួមមានអនុប្រធានបុគ្គលិករបស់ប្រធានាធិបតី សមាជិកសភា និងអតីតសមាជិកសភា ក៏ដូចជានាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃធនាគាររដ្ឋមួយចំនួន ផងដែរ។

មិនតែប៉ុណ្ណោះ NABU បាននិយាយទៀតថា ក្រុមនេះ ត្រូវបានគេចោទប្រកាន់ពីបទលាងលុយចំនួន ៣,៤លានដុល្លារ តាមរយៈធនាគាររដ្ឋ ដើម្បីបង់ប្រាក់ធានានៅក្នុងខែមិថុនា សម្រាប់អតីតរដ្ឋមន្ត្រីថាមពល Herman Haluschenko ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយនេះ ផងដែរ៕​