ក្រុមហ៊ុនអាមេរិក នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួននៅវេណេស៊ុយឡា ជំនួសក្រុមហ៊ុនចិន និងរុស្ស៊ី

អន្តរជាតិ

មន្ត្រីអាមេរិកជាន់ខ្ពស់ពីររូបបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ សីហាថា ក្រុមហ៊ុនប្រេងអាមេរិក North American Blue Energy Partners (NABEP) នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួន ដែលពីមុនធ្លាប់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមមន្ត្រីដដែលនោះ បាននិយាយទៀតថា ការចូលទៅកាន់កាប់នេះ នឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងផលិតកម្មប្រេងដ៏ទូលំទូលាយ ដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសជាមួយប្រទេសវេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ។

គម្រោងទាំងនេះ គឺជាគម្រោងមួយក្នុងចំណោមកិច្ចសន្យាចំនួន ១៤ ដែលទើបផ្តល់ថ្មីដល់ក្រុមហ៊ុន North American Blue Energy Partners ដែលគាំទ្រដោយសហរដ្ឋអាមេរិកផ្ទាល់។ NABEP ពីមុនជាកម្មសិទ្ធិរបស់មហាសេដ្ឋីប្រេងអាមេរិក Harry Sargeant ហើយឥឡូវនេះត្រូវបានគ្រប់គ្រងដោយពាណិជ្ជករវេជនជាតិណេស៊ុយអេឡា លោក Alejandro Betancourt ជំនួសវិញ។

គួរឲ្យដឹងថា NABEP ត្រូវបានគេរំពឹងថានឹងគ្រប់គ្រងគម្រោងសរុបចំនួន ១៧ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយក្នុងនោះពួកគេនឹងមានសិទ្ធក្នុងការក្នុងការអភិវឌ្ឍ និងប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ប្រេងដល់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ជុំវិញការរៀបចំនេះផ្តល់ឱ្យក្រុមហ៊ុនអាមេរិកនូវកន្លែងឈរជើងនៅក្នុងទីតាំងបូមប្រេងសំខាន់ៗមួយចំនួនរបស់ប្រទេសវេណេស៊ុយអេឡានេះ ត្រូវបានធ្វើឡើង ដើម្បីជំនួសក្រុមហ៊ុនចិន និងរុស្ស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់ជាយូរមកហើយ នៅក្នុងវិស័យថាមពលរបស់ប្រទេសនេះ។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវតួនាទីដោយផ្ទាល់ក្នុងការកំណត់ថាអ្នកណាផលិត និងលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ ខណៈពេលដែលរដ្ឋបាលលោក ត្រាំ កំពុងស្វែងរកការផ្លាស់ប្តូរឧស្សាហកម្មប្រេងរបស់ប្រទេសនេះ ដើម្បីប្រើជាផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក៕​