ត្រឹមមួយថ្ងៃ អ្នកមានបំផុតរបស់ឥណ្ឌូណេស៊ី ខាងបង់លុយអស់ជាង ២,៣ពាន់លានដុល្លារ

អន្តរជាតិ

លោក Low Tuck Kwong ដែលជាមហាសេដ្ឋីមានបំផុតនៅឥណ្ឌូណេស៊ី បានឃើញទ្រព្យសម្បត្តិសរុបរបស់លោកធ្លាក់ចុះជិត ២,៣៥ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងចំណោមមហាសេដ្ឋីផ្សេងទៀតនៅលើពិភពលោក ចំពេលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនលោកបានធ្លាក់ចុះយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោក Low បានថយចុះជាង ១២% ធៀបនឹងពេលមួយថ្ងៃមុន ដោយធ្លាក់មកត្រឹម ១៦,៦ពាន់លានដុល្លារ។ ហើយចំពោះអ្នកខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតទីពីរនៅលើពិភពលោក គឺលោក Warren Buffett ដែលបានថយចុះអស់ ២,១៥ពាន់លានដុល្លារ ត្រឹមពេលតែមួយថ្ងៃដូចគ្នា។

គួរឲ្យផងដែរថា ជុំវិញការថយចុះនៃទ្រព្យសម្បត្តិសរបស់លោក Low នេះ បានកើតឡើង បន្ទាប់ពីតម្លៃភាគហ៊ុននៃក្រុមហ៊ុន Bayan Resources របស់លោក បានធ្លាក់ចុះអស់ ៩% ក្នុងថ្ងៃនោះ។ ភាគហ៊ុននេះបានធ្លាក់ចុះ ២៧% រួចមកហើយ គិតចាប់តាំងពីដើមឆ្នាំនេះមក៕