លោក ត្រាំ អះអាងថាលោកសក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងម្តងទៀតអំពីបំណងប្រាថ្នារបស់លោកក្នុងការទទួលបានរង្វាន់ណូបែលសន្តិភាព ដោយអះអាងថាលោកបានបញ្ចប់សង្គ្រាមចំនួន ៨ និងបានធ្វើរឿងអ្វីមួយដែលមិនធ្លាប់មាននរណាម្នាក់ធ្លាប់ធ្វើបានពីមុនឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលត្រូវគេសួរអំពីពានរង្វាន់ណូបែលសន្តិភាព លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval ក្នុងសេតវិមាន កាលពីថ្ងៃទី៧ តុលាថា៖” ខ្ញុំមិនមែននិយាយអួតនោះទេ ខ្ញុំគ្រាន់តែនិយាយការពិត។ ប្រហែលជាគ្មានប្រធានាធិបតីរូបណាធ្លាប់បានបញ្ចប់សង្គ្រាមណាមួយនោះទេ។ ប៉ុន្តែខ្ញុំបានសម្របសម្រួលបញ្ចប់សង្គ្រាមចំនួន ៨ ដោយជោគជ័យ”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះបានថ្លែងទៀតថា លោកកំពុងស្ថិតនៅលើផ្លូវក្នុងការដោះស្រាយជម្លោះមួយផ្សេងទៀត ដែលហាក់ដូចជាសំដៅលើសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានឈានចូលដល់ខែទី៨ ហើយនោះ។ លោកបានអះអាងថាលោកសក្តិសមនឹងទទួលបានពានរង្វាន់នេះជាងអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៩ ទៅទៀត។

គរជម្រាបជូនថា កាលពីឆ្នាំមុន ម្ចាស់រង្វាន់ណូបែលសន្តិភាព គឺមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria Corina Machado បាននិយាយប្រាប់លោក ត្រាំ ថាលោកគឺពិតជាសក្តិសមនឹងទទួលបានពានរង្វាន់កិត្តិយសនេះជាងលោកស្រី ហើយក៏បានប្រគល់ពានរង្វាន់នេះជូនលោកនៅចំពោះមុខអ្នកសារព័ត៌មាន នៅក្នុងបន្ទប់ការិយាល័យ Oval Office ផងដែរ៕​