អាមេរិក បញ្ជាក់មូលហេតុដែលលោក ត្រាំ​ ចុះហត្ថលេខាលើកលែងរុស្ស៊ីពីទណ្ឌកម្ម

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីពេលថ្មីៗនេះ បានថ្លែងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយដើម្បីពន្យារពេលការដាក់ទណ្ឌកម្មលើរុស្ស៊ីរយៈពេល ៦០ថ្ងៃ គឺដោយសារតែបានថ្លឹងថ្លែងអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃទី១៧ ខែតុលាថា៖ “ប្រធានាធិបតីអាមេរិក ចង់ចំណាយពេលប្រហែល ៦០ថ្ងៃ ដើម្បីវិភាគថា តើការដាក់ទណ្ឌកម្ម និងពន្ធគយនានានឹងជះឥទ្ធិពលយ៉ាងណាចំពោះសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់”។

លោក Rubio ក៏បានកត់សម្គាល់ទៀតថា ការរឹតត្បិតផ្នែកសេដ្ឋកិច្ចមិនមែនប៉ះពាល់តែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជាច្រើនទៀតផង។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា ជម្លោះជាច្រើនកំពុងជះឥទ្ធិពលលើតម្លៃថាមពលសកល រួមទាំងជម្លោះជាមួយអ៊ីរ៉ង់ និងការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន ដែលកំណត់គោលដៅលើប្រទេសអារ៉ាប៊ីសាអូឌីត។

ជម្រាបជូនថាកាលពីថ្ងៃទី១៦ ខែតុលា ប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីផ្អាកការដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី ក្រោមច្បាប់មួយដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកកាលពីខែមុន។ លោកក៏បានជូនដំណឹងដល់ស្ថាប័ននីតិប្បញ្ញត្តិផងដែរថា ចំណាត់ការនេះគឺ «ដើម្បីផលប្រយោជន៍ជាតិ»៕​