ប្រាក់ចំណូលរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia កើនឡើងទ្វេដង ដល់ជាង ១១០ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Nvidia បានបង្ហាញលទ្ធផលអាជីវកម្មដ៏ខ្លាំងក្លារបស់ខ្លួន ដោយសម្រេចបានប្រាក់ចំណូលលើសពីការព្យាកររបស់អ្នកវិភាគចំនួន ១៧ ត្រីមាសជាប់ៗគ្នារួចមកហើយ។ ហើយនៅក្នុងត្រីមាសចុងក្រោយនេះ ក្រុមហ៊ុនអាចរកចំណូលបានដល់ជាង ១១០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមហ៊ុន Nvidia បានប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ដោយបង្ហាញថា ប្រាក់ចំណូលសរុបរបស់ខ្លួនសម្រេចបានចំនួន ១១៥,៨ពាន់លានដុល្លារ ដែលខ្ពស់ជាងការព្យាកររបស់អ្នកវិភាគ ដែលមានចំនួនត្រឹមតែ ១០៩ពាន់លានដុល្លារប៉ុណ្ណោះ។ តួលេខនេះកើនឡើងជាងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក៏ខ្ពស់ជាងការរំពឹងទុកផងដែរ ដោយសម្រេចបាន ៦៥,៣ពាន់លានដុល្លារ។ ចំណែកឯអត្រាចំណេញដុល (Gross Profit Margin) ដែលបានកែសម្រួល បានកើនឡើងពី ៧៣,៥% ដល់ជិត ៧៥% ក្នុងត្រីមាសទី៣ បើទោះបីជាតម្លៃអង្គចងចាំកើនឡើងយ៉ាងខ្លាំងក៏ដោយ។

ជម្រាបជូនថា របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានប្រកាសឡើង បន្ទាប់ពីលោក Jensen Huang បានលាលែងពីតំណែងជានាយកប្រតិបត្តិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹងទំនាក់ទំនងក្រៅចំណងអាពាហ៍ពិពាហ៍៕​