Samsung បន្ថែមទឹកប្រាក់ជិត ១ពាន់លានដុល្លារ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសក្បែខាងកម្ពុជា

អន្តរជាតិ

ក្រុមហ៊ុន Samsung បានទទួលការអនុញ្ញាត ក្នុងការវិនិយោគបន្ថែម ជាមួយចំនួនទឹកប្រាក់ ៩២០ លានដុល្លារ នៅក្នុងរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិក នៅក្នុងខេត្ត Thai Nguyen ភាគខាងជើងប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង អាជ្ញាប័ណ្ណ ដែលនឹងត្រូវប្រគល់ជូនក្រុមហ៊ុនអេឡិចត្រូនិក Samsung Electro Mechanics ដែលជាផ្នែកមួយនៃក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung នឹងបង្កើនការវិនិយោគ ដែលពួកគេបានចុះបញ្ជីសរុបក្នុងខេត្ត ចំនួន ៦៨% ក្នុងទំហំទឹកប្រាក់ដល់ ២,២៧ ពាន់លានដុល្លារ ។

គួរឱ្យដឹងផងដែរថា Samsung ដែលជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុត របស់វៀតណាម បានធ្វើការវិនិយោគ ជាលើកដំបូងក្នុងចំនួនទឹកប្រាក់ ១,៣ ពាន់លានដុល្លារ នៅក្នុងអាជីវកម្មអេឡិចត្រូនិក នៅឆ្នាំ ២០១៣ ហើយឥឡូវនេះ ពួកគេបានពង្រីកអាជីវកម្មទៅលើការផលិតបន្ទះឈីប និងគ្រឿងបន្លាស់អេឡិចត្រូនិកផ្សេងទៀត ។

សូមជម្រាបថា គិតត្រឹមឆ្នាំមុន Samsung បានវិនិយោគ ១៨ ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាម ហើយបច្ចុប្បន្នពួកគេកំពុងមានរោងចក្រចំនួន ៦ និងកំពុងបន្តសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មី នៅក្នុងទីក្រុងហាណូយទៀតផង ៕

ប្រភព: VN Express