ណែនាំ​ឲ្យ​ស្គាល់​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​លើ​លោក ខណៈ Top 3 ចិន​ម៉ៅផ្ដាច់

អន្តរជាតិ

សម្រាប់​ឆ្នាំ ២០២២ នេះ ចំនួន​មហាសេដ្ឋី​ទូទាំង​ពិភពលោក​ហាក់​មាន​ការ​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​បាន​ឡើង​ដល់ ៣ ៣៨១ នាក់​ទូទាំង​ពិភពលោក ច្រើន​ជាង​ឆ្នាំ​មុន ១៥៣ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ក្នុង​ចំណោម​មហាសេដ្ឋី​ថ្មី ១៥៣ នាក់ ប្រទេស​ចិន​យក​អស់​ប្រហែល​ពាក់កណ្ដាល ពោល​គឺ​ ៧៥ នាក់ ខណៈ​ស្ថិតិ​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​កើនឡើង​ដល់ ១ ១៣៣ នាក់ ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​មហាសេដ្ឋី​ច្រើន​បំផុត​លើ​លោក​។

ចំណាត់​ថ្នាក់​លេខ ២ គឺ​បាន​ទៅ​លើ​សហរដ្ឋអាមេរិក​ដែល​មាន​មហាសេដ្ឋី ៧១៦ នាក់ ខណៈ​ឥណ្ឌា​ជាប់​លេខ​៣ ជាមួយ​តួលេខ​មហាសេដ្ឋី ២១៥ នាក់។

ក្រៅពី​ជា​ប្រទេស​មាន​មហាសេដ្ឋី​ច្រើន​បំផុត​លើ​លោក ទីក្រុង​ធំៗ​ ៥ របស់​ចិន​ក៏​បាន​ជាប់​នៅ​ក្នុង​បញ្ជី​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​លើ​លោក​ដូចគ្នា ខណៈ Top 3 គឺ​ចិន​ម៉ៅផ្ដាច់​តែ​ម្ដង។

តោះ! កុំ​នៅ​រង់ចាំ​យូរ​ សូម​ទៅ​តាមដាន​បញ្ជី​ឈ្មោះ​ទីក្រុង​ទាំង​នោះ​ដូច​តទៅ៖

  1. ទីក្រុង​ប៉េកាំង ប្រទេស​ចិន​មាន​មហាសេដ្ឋី​រស់នៅ ១៤៤ នាក់
  2. ទីក្រុង​សៀងហៃ ប្រទេស​ចិន​មាន​មហាសេដ្ឋី​រស់នៅ ១២១ នាក់
  3. ទីក្រុង Shenzhen ប្រទេស​ចិន​មាន​មហាសេដ្ឋី​រស់នៅ ១១៣ នាក់
  4. ទីក្រុង New York សហរដ្ឋអាមេរិក មាន​មហាសេដ្ឋី​រស់នៅ ១១០ នាក់
  5. ទីក្រុង London ចក្រភពអង់គ្លេស មាន​មហាសេដ្ឋី​រស់នៅ ១០១ នាក់
  6. ទីក្រុង Hong Kong តំបន់​រដ្ឋបាល​ពិសេស​ចិន មាន​មហាសេដ្ឋី​រស់នៅ ៨៥ នាក់
  7. ទីក្រុង Mumbai ប្រទេស​ឥណ្ឌា មាន​មហាសេដ្ឋី​រស់នៅ ៧២ នាក់
  8. ទីក្រុង Hangzhou ប្រទេស​ចិន មាន​មហាសេដ្ឋី​រស់នៅ ៦៨ នាក់
  9. ទីក្រុង San Francisco សហរដ្ឋអាមេរិក មាន​មហាសេដ្ឋី​រស់នៅ ៦២ នាក់
  10. ទីក្រុង Moscow ប្រទេស​រុស្ស៊ី មាន​មហាសេដ្ឋី​រស់នៅ ៥៨ នាក់ ​

បញ្ជាក់​ដែរ​ថា ទិន្នន័យ​ខាងលើ​គឺ​បាន​មក​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០២២ របស់​គេហទំព័រ Hurun Report៕

ប្រភព: Nikkei