ណែនាំ​ឲ្យ​ស្គាល់​ប្រទេស​រួសរាយ​បំផុត​ទាំង ២០ នៅ​លើ​សកលលោក រៀបរៀង​ដោយ UN

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ អង្គការ​សហប្រជាជាតិ​បាន​បញ្ចេញ​របាយការណ៍​អំពី​បញ្ជី​ឈ្មោះ​ប្រទេស​រួសរាយ​បំផុត​ទាំង ២០ នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២២ ខណៈ​វា​បាន​មក​ពី​ការ​ចម្រាញ់​ចេញ​ពី​ប្រទេស ១៤៦ ទូទាំង​ពិភពលោក ខណៈ​កន្លង​មក​មាន ១៥០ ប្រទេស​ចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​កំណត់​បាន​ថា​ប្រទេស​មួយ​ជា​ប្រទេស​រួសរាយ គឺ​មាន​ច្រើន​លក្ខខណ្ឌ ដោយ UN ផ្ដោត​សំខាន់​លើ​កត្តា GDP ការ​គាំទ្រ​សង្គម ប្រព័ន្ធ​សុខភាព សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ភាព​ថ្លៃថ្នូរ និង​សូម្បី​តែ​កម្រិត​នៃ​អំពើ​ពុករលួយ​ជាដើម​នៃ​ប្រទេស​នីមួយៗ។

ផ្អែក​ទៅ​លើ​កត្តា​សំខាន់ៗ​ទាំង​ប៉ុន្មាន​ខាងលើ UN បាន​រៀប​បញ្ជី​ឈ្មោះ​មួយ​ដែល​ចាត់ទុក​ប្រទេស ២០ ជា​ប្រទេស​រួសរាយ​បំផុត​លើ​លោក ដែល​មាន​ដូច​ខាងក្រោម៖

  1. ប្រទេស​ហ្វាំងឡង់
  2. ប្រទេស​ដាណឺម៉ាក
  3. ប្រទេស​អ៊ីស្លង់
  4. ប្រទេស​ស្វីស​
  5. ប្រទេស​ហូឡង់
  6. លុចសំបួរ
  7. ស៊ុយអែត
  8. ន័រវែស
  9. អ៊ីស្រាអែល
  10. នូវែលសេឡង់
  11. អូទ្រីស
  12. អូស្ត្រាលី
  13. អៀរឡង់
  14. អាល្លឺម៉ង់
  15. កាណាដា
  16. សហរដ្ឋអាមេរិក
  17. ចក្រភពអង់គ្លេស
  18. សាធារណរដ្ឋ​ឆែក
  19. បែលហ្ស៊ិក​
  20. បារាំង

បញ្ជាក់​ដែរ​ថា ចំណែក​ឯ​ប្រទេស​ដែល​ទទួល​បាន​ងារ​ជា​ប្រទេស​គ្មាន​ភាព​រាក់ទាក់​បំផុត​នោះ​គឺ អាហ្វហ្គានីស្ថាន លីបង់ និង​ហ្ស៊ីមបាវ៉េ៕

ប្រភព: Luxurylaunches