បាត់​ឈ្មោះ​ស្ថាបនិក Facebook ពី​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត ១០ រូប​ប្រចាំ​ឆ្នាំ ២០២២ របស់ Forbes

អន្តរជាតិ

កាលពី​ពេលកន្លង​ទៅ Forbes បាន​ទម្លាយ​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត​ប្រចាំឆ្នាំ ២០២២ ដែល​ត្រូវជា​ឆ្នាំ​ទី ៣៦ ដែល​ទស្សនាវដ្ដី​អាមេរិក​បាន​រៀប​ចំ​កម្មវិធី​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ ស្ថាបនិក​ក្រុមហ៊ុន SpaceX គឺ​ Elon Musk បាន​ក្លាយ​ជា​អ្នកមាន​បំផុត​ប្រចាំ​ឆ្នាំ ២០២២ ជា​ផ្លូវការ ដែល​រៀបចំ​ឡើង​ដោយ Forbes ស្របពេល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ Rihanna ក៏​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ជា​ផ្លូវការ​ក្នុង​នាម​ជា​មហាសេដ្ឋី​តាម​រយៈ​ទស្សនាវដ្ដី​នេះ​ផង​ដែរ។

ដោយឡែក សម្រាប់​មុខ​តំណែង​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​លើ​លោក​ទាំង ១០ រូប​ប្រចាំ​ឆ្នាំ​ ២០២២ វិញ គឺ​គេ​សង្កេត​ឃើញ​ថា Mark Zuckerberg ដែលជា​ស្ថាបនិក​បណ្ដាញ​សង្គម​ធំ​បំផុត​លើ​លោក Facebook មិនមាន​ឈ្មោះ​នៅ​ក្នុង​នោះ​ឡើយ ពោល​គឺ​បាន​ខ្ទាត​ទៅ​ដល់​ចំណាត់​ថ្នាក់​លេខ ១៥ ឯណោះ ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ ៦៧,៣ ពាន់​លាន​ដុល្លារ។

ក្រឡេក​ទៅ​មើល​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​ប្រចាំ​ឆ្នាំ ២០២២ ដែល​រៀបចំ​ដោយ Forbes គឺ​មាន​​ដូច​ខាងក្រោម៖

  1. Elon Musk មាន​ទ្រព្យសម្បត្តិ​សរុប ២១៩ ពាន់​លាន​ដុល្លារ
  2. Jeff Bezos មាន​ទ្រព្យសម្បត្តិ​សរុប ១៧១ ពាន់​លាន​ដុល្លារ
  3. Bernard Arnault និង​គ្រួសារ មាន​ទ្រព្យសម្បត្តិ​សរុប ១៥៨ ពាន់​លាន​ដុល្លារ
  4. Bill Gates មាន​ទ្រព្យសម្បត្តិ​សរុប ១២៩ ពាន់​លាន​ដុល្លារ
  5. Warren Buffett មាន​ទ្រព្យសម្បត្តិ​សរុប ១១៨ ពាន់​លាន​ដុល្លារ
  6. Larry Page មាន​ទ្រព្យសម្បត្តិ​សរុប ១១១ ពាន់​លាន​ដុល្លារ
  7. Sergey Brin មាន​ទ្រព្យសម្បត្តិ​សរុប ១០៧ ពាន់​លាន​ដុល្លារ
  8. Larry Ellison មាន​ទ្រព្យសម្បត្តិ​សរុប ១០៦ ពាន់​លាន​ដុល្លារ
  9. Steve Ballmer មាន​ទ្រព្យសម្បត្តិ​សរុប ៩១,៤ ពាន់​លាន​ដុល្លារ
  10. Mukesh Ambani មាន​ទ្រព្យសម្បត្តិ​សរុប ៩០,៧ ពាន់​លាន​ដុល្លារ៕

ប្រភព: Technosports