អ្នកមាន​ដាច់​គេ​នៅ​អង់គ្លេស កើន​លុយ​ជាង​ពាក់កណ្ដាល​កាលពី​ឆ្នាំទៅ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ The Sunday Times Rich List ប្រចាំ​ឆ្នាំ​ ២០២២ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​នៅ​ចក្រភព​អង់គ្លេស ដែល​មាន​ប្រមាណ​ ១៧៧ នាក់ ខណៈ​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​អតីត​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ​គឺ បងប្អូន​ត្រកូល Hinduja លោក Sri និង Gopi។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ខាងលើ​គឺ​មាន​ការ​កើនឡើង​រហូត​ដល់ ១១​ពាន់​លាន​ផោន​ ឬ​ប្រហែល​ជិត ១៤ ពាន់​លាន​ដុល្លារកាលពី​ឆ្នាំទៅ ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ​នៅ​ពេល​នេះ​គឺ​មាន​ជាង ២៨ ពាន់​លាន​ផោន ជាប់​ជា​មហាសេដ្ឋី​មាន​ដាច់​គេ​នៅ​ចក្រភពអង់គ្លេស។

ខាងក្រោម​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ នៅ​ចក្រភព​អង់គ្លេស​ប្រចាំ​ឆ្នាំ ២០២២ ផ្អែក​តាម​ការ​ចុះផ្សាយ​ពី The Sunday Times Rich List៖

  1. គ្រួសារ​ត្រកូល Hinduja មាន​ទ្រព្យសម្បត្តិ​សរុប ៣៥,៥ ពាន់​លាន​ដុល្លារ
  2. គ្រួសារ​ត្រកូល Dyson មាន​ទ្រព្យសម្បត្តិ​សរុប ២៨,៦៨ ពាន់​លាន​ដុល្លារ
  3. គ្រួសារ​ត្រកូល Reuben មាន​ទ្រព្យសម្បត្តិ​សរុប ២៧,៧៦ ពាន់​លាន​ដុល្លារ
  4. លោក Leonard Blavatnik មាន​ទ្រព្យសម្បត្តិ​សរុប ២៤,៩៤ ពាន់​លាន​ដុល្លារ
  5. Guilaume Pousaz មាន​ទ្រព្យសម្បត្តិ​សរុប ២៤,០២ ពាន់​លាន​ដុល្លារ
  6. គ្រួសារ​ត្រកូល Mittal មាន​ទ្រព្យសម្បត្តិ​សរុប ២១,២០ ពាន់​លាន​ដុល្លារ
  7. គ្រួសារ​ត្រកូល Henkel មាន​ទ្រព្យសម្បត្តិ​សរុប ១៨,៧ ពាន់​លាន​ដុល្លារ
  8. គ្រួសារ​ត្រកូល Weston មាន​ទ្រព្យសម្បត្តិ​សរុប ១៦,៨៣ ពាន់​លាន​ដុល្លារ
  9. Kirsten និង Jorn Rausing មាន​ទ្រព្យសម្បត្តិ​សរុប ១៤,៩៦ ពាន់​លាន​ដុល្លារ
  10. Charlene de Carvalho-Heineken និង Michel de Carvalho មាន​ទ្រព្យសម្បត្តិ​សរុប ១៤,២៥ ពាន់​លាន​ដុល្លារ៕

ប្រភព: Euroweeklynews