ថៃ អនុម័តគម្រោងវិនិយោគតម្លៃជិត ១០ ពាន់លានដុល្លារ នៅតំបន់ឧស្សាហកម្មភាគខាងកើត

អន្តរជាតិ

យោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយថាប្រទេសថៃ បានធ្វើការអនុម័តលើការវិនិយោគរយ:ពេល ៥ ឆ្នាំ ក្នុងចំនួនទឹកប្រាក់ ៣៣៨ ពាន់លានបាត ឬ ៩,៦៤ ពាន់លានដុល្លារ នៅឯតំបន់ឧស្សាហកម្មភាគខាងកើតនៃប្រទេស ដែលនឹងត្រូវចាប់ផ្តើម ពីឆ្នាំ ២០២៣ ទៅ ខណ:នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយ:ពេលវែងរបស់ប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន CNA បានចុះផ្សាយថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboongkongchana បាននិយាយ បន្ទាប់ពីកិច្ចប្រជុំគណ:រដ្ឋមន្ត្រីថា ការវិនិយោគនៅឯច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) មួយនេះ នឹងគ្រប់ដណ្តប់លើគម្រោងធំៗចំនួន ៧៧ ដែលភាគច្រើនផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ប្រើប្រាស់ ដែលអាចបង្កើតការងារថ្មីៗបានប្រហែល ២០ ០០០ កន្លែង ។

បន្ថែមពីនេះ លោក Thanakorn បានអះអាងទៀតថា រដ្ឋាភិបាលរបស់ប្រទេសថៃ នឹងវិនិយោគលើគម្រោងចំនួន ៦១ ផ្សេងទៀត ដែលមានតម្លៃ ១៧៨,៦ ពាន់លានបាត ឬ ៥,០៩ ពាន់លានដុល្លារ ខណ:គម្រោងដែលនៅសេសសល់ គឺស្ថិតនៅក្រោមភាពជាដៃគូសាធារណ: និងឯកជន ។

គួរឱ្យដឹងថា EEC គ្របដណ្តប់លើខេត្តចំនួន ៣ នៅភាគខាងកើតនៃទីក្រុងបាងកក ហើយវាគឺជាចំណុចស្នូល នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញកំណើន និងលើកទឹកចិត្តលើការវិនិយោគ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ៕