Evergrande ត្រូវបង្គាប់ឱ្យបង់ប្រាក់សំណងជាង ១ ពាន់លានដុល្លារ ទៅឱ្យអ្នកធានារបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Evergrande ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន ត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ចំនួន ៧,៣ ពាន់លានយ៉ន់ (១,០៨ ពាន់លានដុល្លារ) សម្រាប់ការខកខាន ក្នុងការគោរពតាមកាតព្វកិច្ចសងបំណុលរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនខាងលើបាននិយាយថា ក្រុមហ៊ុន Evergrande Group (Nanchang) Co. Ltd នឹងត្រូវបង់ប្រាក់ ទៅឱ្យអ្នកធានា លើបំណុលរបស់ខ្លួន ខណ:ការទាមទារនេះ បានកើតឡើង នៅត្រឹមរយ:ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន បានគូសបញ្ជាក់អំពីផែនការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសរបស់ខ្លួនឡើងវិញ ។

រំលឹកថា កាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅកាន់ទីផ្សារហ៊ុនហុងកុង ក្រុមហ៊ុន Evergrande បាននិយាយថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានទទួលការធានា ពីអ្នកធានា ដែលមិនបានបញ្ចេញអត្តសញ្ញាណ សម្រាប់ការខ្ចីប្រាក់ពីក្រុមហ៊ុនផ្សេងៗ ។

គួរឱ្យដឹងថា ក្រុមហ៊ុន Evergrande Group (Nanchang) Co.Ltd ត្រូវបានផ្តល់ការធានាលើភាគហ៊ុនចំនួន ១,៣ ពាន់លានហ៊ុន ដែលខ្លួនបានកាន់កាប់នៅក្នុង Shengjing Bank Co. Ltd ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Evergrande បាននិយាយថា ៖ ” ដោយសារតែអ្នកខ្ចី មិនបានសងប្រាក់កម្ចីដល់ប្រាក់បំណុលដើម ដូច្នេះអ្នកធានា អាចស្នើសុំការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយទាមទារឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធនោះចេញសងជំនួស ” ។

បញ្ជាក់ថា Evergrande ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលក់ដាច់បំផុតរបស់ប្រទេសចិន ប៉ុន្តែអស់រយៈពេលជាច្រើនខែមកនេះ ពួកគេកំពុងតស៊ូនៅក្រោមសម្ពាធបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ ដែលក្នុងនោះប្រហែល ២០ ពាន់លានដុល្លារ គឺជាបំណុលក្រៅប្រទេស ៕